BREAKING NEWS

About

Saturday, July 30, 2016

គួរ​ឲ្យ​ព្រួយ​បារម្ភ! វីរុស Zika ៤​ករណី ទំនង​ជា​អាច​​ចម្លង​ពី​​សត្វ​​មូស នៅ​ក្នុង​ទឹក​ដី​អា​មេរិក​ផ្ទាល់

(ផ្លូរីដា)៖ រដ្ឋផ្លូរីដាទំនងជាមានករណីដំបូង នៃវីរុស Zika ដែលចម្លងដោយសត្វមូស នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះ​បើ​តាម​សម្តី​អភិបាល​រដ្ឋ​លោក Rick Scott ដែល​ត្រូវ​បាន ដក​ស្រង់​ដោយ​​សារ​ព័ត៌​មាន​​ស៊ិនហួ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​។ 

មិនទាន់មានសត្វមូសនៅក្នុងរដ្ឋ ត្រូវបានធ្វើតេស្តដឹងថា មានផ្ទុកវីរុស Zika នោះទេ ប៉ុន្តែមានស្រ្តីម្នាក់ និងបុរស៣នាក់​នៅ​តំបន់ Miami-Dade និង​​តំ​​បន់ Broward ទំនង​​ជា​​ផ្ទុក​​វីរ៉ុស​​នេះ​ដោយ​​សារ​​​សត្វ​​មូល​​ខាំ​​។ នេះ​​បើ​តាម​​សម្តី​​លោក Rick Scott លើក​ឡើង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ទី​ក្រុង Orlando។ 

កន្លងមកនេះ មនុស្ស១,៦៥០នាក់ទៅហើយ ដែលបានឆ្លងវីរ៉ុស Zika នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកជំងឺ៤នាក់​នៅ​ក្នុង​រដ្ឋ Florida នេះ​អាច​ជា​អ្នក​ជំងឺ​ដំបូង ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង ក្រុមអ្នកធ្វើដំណើរនៅខាងក្រៅសហរដ្ឋអាមេរិក។ 

ក្រុមមន្ត្រីសុខាភិបាលជឿជាក់ថា ការចម្លងវីរុសនេះ បានកើតឡើងនៅតំបន់តូចមួយ ភាគខាងជើងនៃ ទីក្រុង Miami នៃស្រុក Wynwood expressions ជា​ស្រុក​ល្បី​ល្បាញ​មួយ នៅ​សហរដ្ឋអា​មេរិក​។ បច្ចុប្បន្ន​ផ្នែក វេជ្ជ​សាស្ត្រ​របស់អាមេរិកកំពុង​តែសស្រាក់សស្រាំយ៉ាងខ្លាំង ក្នុងការស្វែងរកប្រភពដើមនៃវីរុស ដែល​ដំបូង​ឡើង​បាន​រីក​រាល​ដាល​តែ​នៅ​តំបន់​អា​មេរិក​ខាង​ត្បូង​នោះ​៕


Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes