(មេនឆេស្ទើ)៖ ក្លឹបជើងខ្លាំងមេឃខៀវ Manchester City បានបើកកិច្ចចរចាជាមួយនឹងក្លឹប Everton ក្នុងការសុំទិញកីឡាករខ្សែការពារជនជាតិអង់គ្លេស John Stones មុនរដូវកាលដោះដូរកីឡាករបិទទ្វារវិញនៅបំណាច់ខែកក្កដា ឆ្នាំ ២០១៦នេះ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា អតីតកីឡាករក្លឹប Barnsley ដែលបានផ្លាស់មកលេងឲ្យ Everton ក្នុងក្របខណ្ឌ Premier League នៅឆ្នាំ២០១៣ ក្រោមតម្លៃខ្លួនតែ ៣លានផោនប៉ុណ្ណោះ អាចនឹងត្រូវបានលក់ចេញទៅឲ្យក្លឹប អ្នកមានសេដ្ឋីអារ៉ាប់ Man City ក្រោមតម្លៃខ្លួន ៥០លានផោន។
កីឡាករវ័យ២២ឆ្នាំ John Stones ត្រូវបានលោក Roy Hodgson ក្នុងក្រុមជម្រើសជាតិអង់គ្លេស នៃព្រឹត្តិការណ៍ Euro 2016 នៅបារាំង តែធ្វើមិនបានល្អឡើយ ដោយក្រុមតោ៣អង់គ្លេស ជ្រុះត្រឹមវគ្គ១៦ក្រុម ក្រោមថ្វីជើងរបស់អ៊ីស្លង់ ដែលជិតផ្លាស់ទៅលេងឲ្យ Chelsea នៅរដូវកាលមុនដែរហើយ តែបរាជ័យទៅវិញ ដោយសារតម្លៃខ្លួន៕
Thursday, July 28, 2016
Man City បើកកិច្ចចរចាជាមួយ Everton ដើម្បីសុំទិញខ្សែការពារ John Stones
Posted by Cambodaidailynews on 4:50:00 AM in Sports កីឡាអន្តរជាតិ | Comments : 0
Subscribe to:
Post Comments
(
Atom
)
Post a Comment