BREAKING NEWS

About

Friday, July 29, 2016

ចង់​សន្សំ​លុយ​​សុខ​ចិត្ត​​ទិញ​​អង្ករ​​ថោក​ញ៉ាំ ទី​បំ​ផុត​​ត្រូវ​ប៉ូលិស​​ផាក​អស់​ ៤០០ដុល្លារ​ទទេ ព្រោះ​​ដឹក​​ហួស​​ចំណុះ​

(អង់គ្លេស)៖ បុរសជនជាតិអង់គ្លេសម្នាក់ ខំសន្សំលុយមិនហ៊ានទិញរបស់ណាថ្លៃនឹង​គេ ដោយថ្ងៃមួយគាត់បានទិញអង្ករតម្លៃថោក ទាំងការ៉ុងដាក់ក្នុងរថយន្តឡើងទ្រុឌ តែមិនសំណាងបុរសនេះ ក៏បានបើករថយន្តជួប​នឹងប៉ូលិសក៏ហៅឈប់ ត្រួត​ពិនិត្យ ហើយពួកគេបានឃើញបុរសនោះ បើកបរមើលទៅងាយរងគ្រោះថ្នាក់​បំផុត ទើបឃាត់ខ្លួនគេណែនាំសិន មុននឹងឲ្យបន្តដំណើរ។ 

ក្រុមប៉ូលិសមួយចំនួនទៀត ត្រូវបានដាក់ល្បាត​នៅផ្លូវ Cambridgeshire និង Hertfordshire ក៏ប្រទះឃើញរថយន្តបុរសនេះ ជិះកាត់ទៀត តែដោយមានការសង្ស័យ ឃើញរថយន្ត ហាក់ខុសប្រក្រតី​ក៏ហៅឲ្យ ឈប់រួចពិនិត្យ ឃើញមានបាវអង្ករផ្លាស្ទិកជាច្រើន នៅក្នុងរថយន្តទើបសាកសួរម្ចាស់ តែគេឆ្លើយថា អង្ករថោកទើប សម្រេចទិញវា យកមកស្តុកទុកដោយមួយបាវ មានតម្លៃត្រឹមតែ២០ដុល្លារប៉ុណ្ណោះ។ 

នៅថ្ងៃកើតហេតុ ប៉ូលិសនៅផ្លូវ Dunstable បានបញ្ឈប់រថយន្តបុរស មិនស្គាល់អត្តសញ្ញាណនេះ ដោយណែនាំឲ្យដកបាវអង្ករចេញខ្លះ កុំឲ្យដឹកច្រើនពេក តែគេមិនស្តាប់រួចបន្តដំណើរទៅមុខ មិនបានប៉ុន្មានក៏ជួបប៉ូលិស នៅកន្លែងផ្សេង ហើយក៏ត្រូវបានហៅឲ្យឈប់ជាលើកទីពីរ និងនាំទៅកាន់ប៉ុស្តិ៍ដោយ ផាកពិន័យ៤០០ដុល្លារ ពីបទបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះគេបើករថយន្ត ដឹកអង្ករដល់ទៅ ៨០០គីឡូក្រាមឯណោះ៕


Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes