BREAKING NEWS

About

Wednesday, July 27, 2016

សម្រាល​កូនហើយ​ចង់​សម្រក​ទម្ងន់ កុំភ្លេច ៤ ជំហ៊ាននេះ

ក្នុងអំឡុង​ពេល​មាន ​ផ្ទៃពោះ ស្ត្រី​ភាគច្រើន​តែងតែ​ជួបនឹង​បញ្ហា​ឡើង​ទម្ងន់។ ជា​ពិសេស​ចំពោះ​ស្រ្តីដែល​ទើបតែ​ក្លាយ​ជាម្ដាយ​ថ្មីៗ ពួកគេ​តែងតែ​មាន​កង្វល់​ចំពោះ​ការ​ឡើង​ទម្ងន់។ ខាង​ក្រោមនេះ គឺជា​វិធី​សាស្រ្ត​ក្នុង​ការ​សម្រក​ទម្ងន់​ដ៏មាន​ប្រសិទ្ធភាព បន្ទាប់ពី​អ្នក​សម្រាល​កូន​រួច សូម​អនុវត្ត​តាម​ជំហាន​សាមញ្ញ​ទាំង​នេះ ដើម្បី​សម្រក​ទម្ងន់​ដែល​លើល។ 


ការបំបៅ​ដោះកូន​ដោយ​ទឹកដោះ 

ការបំបៅ​ដោះកូន គឺជា​ប្រភេទ​នៃការ​ធ្វើ​លំហាត់​ប្រាណ​ដែល​ជួយ​ដុត​បំផ្លាញ​ច្រើន​ជាង ៥០០ កាឡូរី​រាល់​ពេល។ ដូច្នេះ​ការ​បំបៅ​ដោះ​កូន​នឹងជួយ​អ្នកក្នុង​ការ​សម្រក​ទម្ងន់​បាន​យ៉ាងល្អ​ប្រសើរ។ 

លំហាត់ប្រាណ 

សាកល្បង​ជាមួយ​នឹងការ​ធ្វើ​លំហាត់​ប្រាណ និងការ​លើក​ទម្ងន់​ស្រាលៗ វាអាច​ជួយឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​លឿន។ 

និយាយថា​ទេ ចំពោះការ​តមអាហារ 

ព្រោះតែចង់​សម្រក​ទម្ងន់ មាន​ម្ដាយ​មួយ​ចំនួន​សុខចិត្ត​ធ្វើការ​តម​អាហារ។ ជំនួស​ដោយ​ការតម​អាហារ អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ចញ្ចឹម​បាន​ត្រឹមត្រូវ ក្នុង​ជួយ​អ្នកឱ្យ​មាន​សុខភាព​ល្អ និងកាត់​បន្ថយ​នូវភាព​តានតិង​បាន​ផងដែរ។ រួមប​ញ្ចូល​ទាំង​គ្រាប់​ធញ្ញ​ជាតិ, ផ្លែឈើ, បន្លែ និង​អាហារ​ដែល​កម្រិត​ជាតិ​ខ្លាញ់​ទាប​នៅក្នុង​របប​អាហារ​របស់អ្នក។ 

សម្រាក​ឱ្យបាន​គ្រប់គ្រាន់ 

ការស្ត្រេស គឺវាមិន​ល្អ​សម្រាប់​ស្រ្តី​ដែល​ក្លាយ​ជាម្ដាយ​ថ្មីៗ ហើយ​ក៏មិនល្អ​សម្រាប់​ទារក​ផងដែរ។ វាអាច​បង្កឱ្យ​អស់​កម្លាំង ការខ្ជិល និងបង្ក​ជារលាក ហើយ​ចុងក្រោយ​នឹងឈាន​ដល់​ការឡើង​ទម្ងន់​ដោយសារ​តែការ​រំលាយ​អាហារ​មិន​បានល្អ៕

Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes