BREAKING NEWS

About

Sunday, July 31, 2016

វិធី​ការពារ​ទារក​ពី​សត្វល្អិត​ទិច​ ឬ​ខាំ


ពេល​សត្វល្អិត​ខាំ​ អ្នក​អាច​វៃ​ បាញ់​ ឬ​នៅ​ឱ្យឆ្ងាយ​ពី​ពួកវា​។​ ប៉ុន្តែ​ទារក​របស់​អ្នក​ត្រូវការ​ឱ្យ​អ្នក​ជួយ​ការពារ​គេ​ពី​សត្វល្អិត​ទិច​ ឬ​ខាំ​។​ 

ទារក​អាយុ​ក្រោម​ ២ខែ​__អ្នក​មិន​អាច​ប្រើ​ឡេ​ ឬ​បាញ់ថ្នាំ​បាន​ឡើយ​ វិធី​ដ៏​ប្រសើរបំផុត​ត្រូវឱ្យ​ទារក​អ្នក​នៅ​ឱ្យឆ្ងាយ​ពី​កន្លែង​នោះ​។ 


នៅក្នុង​ផ្ទះ__ប្រភេទ​សត្វល្អិត​ ជាពិសេស​មូស​ សកម្ម​ជាងគេបំផុត​។​ ត្រូវ​ឱ្យកូន​របស់​អ្នក​នៅក្នុង​ផ្ទះ​ ដើម្បី​ការពារពី​សត្វល្អិត​ខាំ​។​ 

សុវត្ថិភាព​ផ្ទះ​របស់អ្នក​__ត្រូវ​ប្រាកដថា​ បង្អួច​ និង​ទ្វារ​របស់​អ្នក​មាន​កញ្ចក់​ ដើម្បី​ការពារពី​ការហើរ​ ឬ​វារ​ចូល​របស់​សត្វល្អិត​មក​ខាងក្នុង​ផ្ទះ​។​ 

ស្លៀក​ខោអាវ​ឱ្យកូន​__ស្លៀក​ខោអាវ​ឱ្យ​កូន​អ្នក​ ដូច្នេះ​សត្វល្អិត​មិន​អាច​ខាំ​បាន​។​ 

- ស្លៀកខោ​ និង​ពាក់​អាវ​ដៃវែង​រលុងៗ 

- ស្រោមជើង 

- មួក 

កន្លែង​ងងឹត​ ដើមផ្កា​ ជា​តំបន់​ទាក់ទាញ​សត្វល្អិត​។​ 

ពាក់អាវ​សំណាញ់__ពាក់​អាវ​សំណាញ់​ឱ្យកូន​ ពេល​នាំ​គេ​ចេញ​ទៅក្រៅ​។​ 

សម្ងួតទឹក__សម្លឹងមើល​កន្លែង​ដែល​ទន់​ ហើយ​សើម​ជុំវិញ​ផ្ទះ​របស់​អ្នក​ដូចជា​៖ 

- ផើង​ផ្កា 

- អាង​ហែលទឹក 

កម្ចាត់​ទឹកដក់​ក្នុង​សំបកកង់​។​ ឧស្សាហ៍​ផ្លាស់ប្តូរ​ចានទឹក​របស់​សត្វចិញ្ចឹម​ឱ្យបាន​ទៀងទាត់​។​ 

កម្ចាត់​ក្លិនក្រអូប__សត្វល្អិត​ជាច្រើន​ចូលចិត្ត​ក្លិន​ទឹកអប់​ ស្ព្រាយ​បាញ់សក់​ និង​ក្លិនក្រអូប​របស់​សាប៊ូ​។​ ប្រើ​ផលិតផល​គ្មាន​ក្លិន​លើ​ខ្លួន​ទារក​(និង​ខ្លួន​អ្នក​ផងដែរ​ ពេល​នៅ​ជាមួយ​កូន​)។​ 

ចៀសវាង​កន្លែង​សម្បូរ​សត្វល្អិត​__សួនច្បារ​ ធុងសំរាម​ ស្លឹកឈើ​ងាប់ៗ​ និង​គុម្ពោតព្រៃ​ ជា​កន្លែង​សត្វល្អិត​សម្ងំ​នៅ​។​ 

ទារក​លើ​អាយុ​ ២ខែ​__ពេល​កូន​អ្នក​កាន់តែ​ធំឡើង​បន្តិច​ អ្នក​អាច​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ និង​ប្រើ​ឡេ​លាប​លើ​ស្បែក​គេ​ ដើម្បី​ការពារពី​សត្វល្អិត​។​ បាញ់​ថ្នាំសម្លាប់​សត្វល្អិត​ ជា​វិធី​ដ៏ប្រសើរបំផុត​ ការពារ​កូន​អ្នក​ពី​មូសខាំ​ បើ​ប្រើ​វា​ឱ្យបាន​ត្រឹមត្រូវ​។​ 

ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​__មិនថា​អ្នក​ប្រើ​ថ្នាំបាញ់​ ទឹក​ ក្រែម​ ប្រើ​ចំពោះ​ទារក​ អ្នក​ត្រូវ​៖ 

- អាន​ការណែនាំ​នៅលើ​កញ្ចប់ 

- សាកល្បង​លើ​ដៃ​អ្នក​ដំបូង​សិន​ រួច​លាប​លើ​ស្បែក​របស់​ទារក 

- ប្រើ​វា​ក្នុង​បរិមាណ​ល្មម 

- កុំ​លាប​លើ​ដៃ​ក្មេង​ ឬ​ក្បែរមាត់​ និង​ភ្នែក 

- ចៀសវាង​ប្រើ​លើ​ស្បែក​មុត​ រលាត់​ ឬ​កន្ទួល​រមាស់​។​ 

លាង​សម្អាត​ដៃ​ ពេល​អ្នក​ធ្វើ​រួច​៕

Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes