BREAKING NEWS

About

Thursday, July 28, 2016

សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​ក្មេង​កំពុងលូតលាស់​ត្រូវការ​ជាចាំបាច់

អាហារ​ដើរ​តួនាទី​សំខាន់​ណាស់​ចំពោះ​ការលូតលាស់​ និង​ធំធាត់​របស់​ក្មេង​។​ ប្រសិនបើ​អ្នក​មិនទាន់បាន​ដឹងពី​តម្រូវការ​សារធាតុចិញ្ចឹម​ទេ​នោះ​ អ្នក​ប្រហែលជា​មិនបាន​ផ្តល់​អាហារ​ត្រឹមត្រូវ​ឱ្យកូន​របស់អ្នក​ឡើយ​។​ 

ក្នុង​ដំណាក់កាល​លូតលាស់​ កូន​របស់​អ្នក​ត្រូវការ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​គ្រប់យ៉ាង​។​ ពេទ្យ​ប្រចាំ​គ្រួសារ​ ឬ​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​តែងតែ​អាច​ជួយ​ដល់​អ្នក​បាន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ប្រាកដថា​ អ្នក​បាន​ផ្តល់​អាហារ​សុខភាព​ដែល​មាន​ផ្ទុក​ជាតិស្ករ​ ប្រូតេអ៊ីន​ និង​សារធាតុ​ខនិជ​ដល់​កូន​អ្នក​បាន​យ៉ាងទៀងទាត់​។​ 
ខាងក្រោម​នេះ​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​ចំនួន​ អ្នក​ត្រូវតែ​ឱ្យ​កូន​ញ៉ាំ​៖ 

ជាតិ​កាល់ស្យូម 

កាល់ស្យូម​ ជា​សារធាតុ​ខនិជ​សំខាន់​បំផុត​ សម្រាប់​ឱ្យ​ធ្មេញ​ និង​ឆ្អឹង​លូតលាស់​។​ ក្មេង​ត្រូវការ​វា​ ជាពិសេស​ក្នុង​វ័យ​កំពុង​លូតលាស់​។​ ស្លឹក​បន្លែ​ ផលិតផល​ធ្វើពី​ទឹកដោះគោ​ និង​ត្រី​សាល់ម៉ុង​ ជា​ប្រភព​ដ៏ល្អ​នៃ​ជាតិ​កាល់ស្យូម​។​ 

ជាតិ​ដែក 

កង្វះ​ជាតិដែក​អាចជា​ភាពគ្រោះថ្នាក់​មួយ​ ព្រោះ​កោសិកា​ឈាម​ត្រូវការ​ជាតិដែក​។​ ឈាម​ ជា​អ្នក​ផ្គត់ផ្គង់​ខ្យល់​អុកស៊ីសែន​ និង​សារធាតុចិញ្ចឹម​ផ្សេង​ទៅឱ្យ​គ្រប់ផ្នែក​នៃ​រាងកាយ​។​ ហេតុនេះ​ អ្នក​គួរឱ្យ​កូន​ញ៉ាំ​ស្ពៃក្តោប​ ស្ពៃខ្មៅ​ និង​សាច់ក្រហម​។​ 

វីតាមីន​ B១២ 

រាល់​វីតាមីន​ទាំងអស់​ដែល​ឋិតក្នុង​ក្រុម​ B សុទ្ធតែ​សំខាន់​ចំពោះ​ប្រព័ន្ធ​រំលាយអាហារ​។​ ជាពិសេស​ វីតាមីន​ B១២ជា​តម្រូវការ​របស់​ក្មេង​កំពុង​លូតលាស់​។​ វត្តមាន​របស់​វីតាមីន​ Bនេះ​ច្រើន​មាន​នៅក្នុង​ស៊ុត​ និង​សាច់មាន់​។​ 

វីតាមីន D 

រាងកាយ​របស់​អ្នក​ត្រូវការ​វីតាមីន​ D ដើម្បី​ស្រូបយក​ជាតិ​កាល់ស្យូម​បាន​ល្អ​។​ ដូច្នេះ​ ដើម្បី​ឱ្យ​ឆ្អឹង​រឹងមាំ​ អ្នក​ត្រូវការ​វីតាមីន​ Dជា​ចាំបាច់​។​ ត្រីស្បៃកា​ ត្រីសាល់ម៉ុង​ និង​ស៊ុត​មាន​ផ្ទុកនូវ​វីតាមីន​មួយ​នេះ​។​ 

វីតាមីន E 

វីតាមីន​នេះ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេងៗ​។​ ហើយ​វា​ក៏​អាច​ជួយ​សម្រួល​ដល់​ចរាចរណ៍​ឈាម​ផងដែរ​។​ វីតាមីន​នេះ​មាន​នៅក្នុង​គ្រាប់​ផ្កាឈូករ័ត្ន​ គ្រាប់​អាល់ម៉ុង​ និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ទៀត​៕

Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes