BREAKING NEWS

About

Sunday, July 31, 2016

ហាម​ស្ត្រី​មានផ្ទៃពោះ​ទទួលទាន​ផ្លែឈើ​ទាំងនេះ

ពេលវេលា​មាន​ផ្ទៃពោះ​ ជា​ពេលវេលា​ដ៏សំខាន់បំផុត​សម្រាប់​ស្ត្រី​ និង​ទារក​។​ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ​ អ្វី​ដែលសំខាន់​ អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អាហារ​គ្រប់យ៉ាង​ដែល​អ្នក​ដាក់​ចូល​មាត់​។​ 

ការមានផ្ទៃពោះ​អាច​ប៉ះពាល់ដល់​ប្រព័ន្ធភាពស៊ាំ​ ធ្វើឱ្យ​អ្នក​ និង​កូន​របស់​អ្នក​ងាយនឹង​ឆ្លងវីរុស​ បាក់តេរី​ ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ផ្សេងៗ​។​ មាន​ប្រភេទ​ផ្លែឈើ​មួយចំនួន​ អ្នក​គួរ​ចៀសវាង​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​។​ អ្នក​ចង់ឱ្យ​កូន​មាន​សុខភាពល្អ​ ហេតុនេះ​អ្នក​មិនត្រូវ​ខកខាន​មើល​ការណែនាំ​ខាងក្រោម​ឡើយ​៖ 

ចៀសវាង​ផ្លែល្ហុង 

ជាការពិតណាស់​ ការបរិភោគ​ល្ហុង​អាច​ធ្វើឱ្យ​រលូតកូន​ ឬ​សម្រាលកូន​បាន​លឿន​។​ ជាពិសេស​ ល្ហុងខ្ចី​ ឬ​ស្រគៀល​សម្បូរ​ទៅដោយ​ជាតិជ័រ​ ធ្វើឱ្យ​ស្បូន​កន្រ្តាក់​។​ 

តែ​ទោះបីជាយ៉ាងណាក៏ដោយ​ ល្ហុង​ទុំ​មាន​ប្រយោជន៍​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​ ល្ហុងខ្ចី​សម្បូរទៅដោយ​វីតាមីន​ C និង​សារធាតុ​ចិញ្ចឹម​ល្អៗ​មួយចំនួន​ទៀត​ ដែល​ការពារ​អាការៈ​ពេល​មាន​ផ្ទៃពោះ​ដូចជា​ ឆ្អល់​ក្តៅចុងដង្ហើម​ និង​ទល់លាមក​។​ ល្ហុងទុំ​លាយ​ទឹកឃ្មុំ​ និង​ទឹកដោះគោ​ក៏​ជា​ឱសថ​ដ៏ល្អបំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ ជា​ពិសេស​ក្នុង​កំឡុងពេល​បំបៅដោះ​កូន​។​ 

ចៀសវាង​ផ្លែម្នាស់ 

ការទទួលទាន​ម្នាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ពិត​មិនល្អ​ឡើយ​ ដូច្នេះ​អ្នក​គួរចៀសវាង​ការបរិភោគ​ផ្លែម្នាស់​។​ 

ម្នាស់​សម្បូរ​ទៅដោយ​សារធាតុ​ប្រូមេឡេន​ (bromelain) បណ្តាលឱ្យ​ក​ស្បូន​ទន់​ ឆាប់​សម្រាលកូន​។​ 

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួលទាន​ម្នាស់​ក្នុង​បរិមាណ​ល្មម​ វា​នឹង​មិន​ប៉ះពាល់​ដល់​ការសម្រាល​ឡើយ​ លើកលែង​តែ​ស្ត្រី​មានផ្ទៃពោះ​ត្រីមាស​ដំបូង​។​ 

ចៀសវាង​ផ្លែទំពាំងបាយជូរ 

អ្នកជំនាញ​វេជ្ជសាស្ត្រ​មួយចំនួន​បាន​ហាម​ស្ត្រី​មានផ្ទៃពោះ​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​ អ្នកជំនាញ​ខ្លះ​ទៀត​ ណែនាំ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​វា​។​ អ្នកជំនាញ​ភាគច្រើន​ហាមប្រាម​ ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត​បាញ់​លើ​ដើម​ទំពាំងបាយជូរ​។​ 

តែ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដូចជា​ វីតាមីន​ A និង​ C។​ ដូច្នេះ​អ្នក​ត្រូវ​ទៅ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​អ្នក​ មុនពេល​អ្នក​សម្រេចចិត្ត​ញ៉ាំ​ទំពាំងបាយជូរ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។​ 

ចៀសវាង​ផ្លែឈើ​មិនទាន់​បាន​លាង​សម្អាត 

អាហារ​មាន​អនាម័យ​ ជា​រឿង​មួយ​សំខាន់​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ​។​ ផ្លែឈើ​ជា​អាហារ​មួយ​ដ៏​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​៕

Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes