BREAKING NEWS

About

Wednesday, July 27, 2016

អឺរ៉ុប៖ «បាញ់​ប្រហារ​នៅ​ស៊ុយ​អែត ប៉ូលិស​អះ​អាង​ថា មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ពួក​សកម្ម​ប្រយុទ្ធ»

(ស៊ុយអែត)៖ ខ្មាន់កាំភ្លើងមិនទាន់ស្គាល់​អត្តសញ្ញាណ បានបាញ់បុរសម្នាក់​នៅក្នុងផ្សារទំនើបមួយ​នៃទីក្រុង Malmo របស់ប្រទេសស៊ុយអែត ប៉ុន្តែប៉ូលិសបានអះអាងថា វាមិនជាប់ពាក់ព័ន្ធ នឹងក្រុមសកម្មប្រយុទ្ធណាមួយឡើយ ខណៈ​ការវាយប្រហារ កំពុងតែនាំឲ្យប្រទេសអឺរ៉ុបជាច្រើន ព្រួយបារម្ភខ្លាំងបំផុត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។ 

ប៉ូលិសនៅទីក្រុង Malmo បានប្រាប់សារព័ត៌មាន​ក្នុងស្រុកថា ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើង​បាញ់ចំជើង ហើយពេល​នេះ​លោកកំពុង​សម្រាកព្យាបាល នៅមន្ទីរពេទ្យ ប៉ុន្តែមិនមានគ្រោះថ្នាក់ ដល់ជីវិតនោះឡើយ។ ប៉ូលិសបានបញ្ជាក់ថា គេនៅពុំទាន់ដឹងពីសញ្ញា​នៃជនសង្ស័យ ឬក៏មូលហេតុនៃការបាញ់​ប្រហារនេះឡើយ ខណៈមិនទាន់មាន​ជនសង្ស័យ ណាមួយដែលត្រូវបានចាប់ខ្លួន នៅឡើយដែរ។ 

គួរបញ្ជាក់ថា ពីដំបូងប៉ូលិស និងសាធារណជនមានការសង្ស័យថា ការវាយប្រហារខាងលើនេះ មានជាប់ពាក់ព័ន្ធនឹង ក្រុមសកម្មប្រយុទ្ធរដ្ឋអ៉ីស្លាម ISIS ដូចនៅក្នុង​ប្រទេសបារាំង អាល្លឺម៉ង់ ប៊ែលហ្សិក និង តួកគី ដែរ ប៉ុន្តែប៉ូលិស​មិនទាន់ ទទួលបានភស្តុតាង ឬសញ្ញាណាមួយ ដែលបញ្ជាក់ច្បាស់លាស់ពីរឿងនេះឡើយ ដោយត្រូវការពេល​ស៊ើបអង្កេត៕


Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes