វិធីទាំងនេះជួយឱ្យអ្នកមានអារម្មណ៍សុខស្រួល គ្មានការឈឺចាប់ពេលសម្រាលកូន។ ដំបូង សម្រេចថា អ្នកណា ហើយអ្វីខ្លះត្រូវនៅក្បែរអ្នក។ បន្ទាប់មករៀនពីអ្វីដែលខ្លួនប្រាណ និងចិត្តរបស់អ្នកអាចធ្វើបាន ក្នុងកំឡុងពេលកន្ត្រាក់ស្បូន។ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់អ្នក ធ្វើឱ្យអ្នកស្ថិតក្នុងតំបន់សុខស្រួល។
១. រកកន្លែងបន្ធូរអារម្មណ៍
អ្នកនឹងមានអារម្មណ៍ថា សុវត្ថិភាពពេលឆ្លងទន្លេ។ វាគួរតែមានកន្លែងដើរ និងងូតទឹក ហើយក៏មានគ្រឿងសង្ហារឹមផ្សេងៗ និងឧបករណ៍ពង្រឹងចលនា និងបំបាត់ការឈឺចាប់៖ ក្បាលចាក់ស៊ីឌី, កៅអីយោល, បាល់ធំ, កៅអីខ្លី, របារច្របាច់ និងគ្រែទន់។ អ្នកអាចព្យាយាមធ្វើឥរិយាបថផ្សេងៗ។ ការថែទាំពីវេជ្ជសាស្ត្រ ជារឿងមួយសំខាន់ ប្រសិនបើមានបញ្ហាកើតឡើង។
២. ជ្រើសរើសក្រុមមនុស្សឱ្យបានត្រឹមត្រូវ
អ្នកជំនាញ ឆ្មបមានសមត្ថភាព វេជ្ជបណ្ឌិត គិលានុដ្ឋាយិកា ដៃគូ គូស្នេហ៍អាចជួយដល់អ្នក ពេលឈឺពោះសម្រាលកូន។ ពេលអ្នកចេះអត់ធ្មត់ និងគោរព នោះភាពតានតឹង និងភាពរាំងស្ទះនឹងថយចុះ ហើយអ្នកអាចសម្រាលបានយ៉ាងងាយ។
៣. សិក្សាពីការសម្រាលកូន
ស្វែងយល់ពីអ្វីគ្រប់យ៉ាងដែលអ្នកអាចរកបានពីសៀវភៅ ទស្សនាវដ្តី វេបសាយ វីដេអូ សាលារៀន មន្ទីរពេទ្យ និងការពិភាក្សាជាមួយអ្នកផ្តល់ការថែរក្សាសុខភាព គ្រួសារ និងមិត្តភក្តិរបស់អ្នក។
៤. បញ្ចេញភាពភ័យខ្លាចរបស់អ្នក
តើអ្នកខ្លាចការសម្រាលកូន ម្ជុល ថ្នាំ ឬបាត់បង់ការគ្រប់គ្រងលើខ្លួនឯងណាស់មែនទេ?
និយាយប្រាប់ដល់អ្នកជំនាញ និងមិត្តស្និតស្នាលរបស់អ្នក។ ការបញ្ចេញពីក្តីព្រួយបារម្ភអាចជួយកាត់បន្ថយ ក៏ដូចជាដំណោះស្រាយភាពភ័យខ្លាចរបស់អ្នក។
៥. អនុវត្តចលនាដង្ហើម
ដកដង្ហើមយឺតៗវែងៗ ក្នុងពេលកន្ត្រាក់ស្បូន។ បញ្ចេញភាពតានតឹង ដោយបញ្ចេញខ្យល់ដង្ហើមចេញ និងព្យាយាមស្រែក។ ហើយក៏ព្យាយាមដកដង្ហើមញាប់រៀងរាល់ ២-៣វិនាទីម្តង(ឱ្យបាន ២០-៣០ដងក្នុង ១នាទី)។ ប្រសិនបើអ្នកបាត់បង់ចលនាដង្ហើម គូស្នេហ៍អ្នកត្រូវតែជួយបង្កើនវាឡើងវិញ ដោយសម្លឹងមើលភ្នែក ធ្វើចលនាដៃ ឬក្បាល ឬដោយការនិយាយជាមួយអ្នក។
៦. ប្រើការស្រមើស្រមៃ និងការសម្លឹងមើល
ផ្តោតអារម្មណ៍ទៅលើអ្វីមួយដែលធ្វើឱ្យអ្នកសប្បាយចិត្ត(ដូចជាមុខគូស្នេហ៍អ្នក រូបភាពស្អាតៗ ឬរបស់ដែលអ្នកពេញចិត្ត) ដើម្បីកាត់បន្ថយការឈឺចាប់។ ស្តាប់តន្ត្រី ស្តាប់សម្លេងទឹករលកសមុទ្រ និងស្រមៃថាខ្លួនអ្នកកំពុងនៅក្នុងបរិយាកាសល្អ។
៧. ងូតទឹកក្តៅអ៊ុនៗ
ទឹកក្តៅអ៊ុនៗអាចជួយបន្ធូរអារម្មណ៍ និងជួយឱ្យឆាប់បានសម្រាល។
៨. រក្សាការធ្វើចលនាជានិច្ច
បញ្ចេញសកម្មភាពឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន។ ដើរ ផ្អៀងខ្លួន យោល និងអង្គុយ។ ឥរិយាបថខ្លះនឹងធ្វើឱ្យកាន់តែមានភាពងាយស្រួល។
៩. ស្អំទឹកត្រជាក់ ឬទឹកក្តៅ
ដាក់កញ្ចប់ទឹកក្តៅស្អំលើក្បាលពោះ ក្រលៀន ខ្នង ឬស្មាក្នុងពេលសម្រាលកូន។ ថង់ទឹកកកអាចជួយកាត់បន្ថយត្រង់តំបន់ឈឺចាប់។ កន្សែងត្រជាក់ជួយកម្ចាត់ញើសលើផ្ទៃមុខ ដើមទ្រូង ឬក។
១០. ការម៉ាស្សា ឬស្ទាបអង្អែលថ្នមៗ
មិនថាមានអ្នកណាម្នាក់កាន់ដៃ អង្អែលប៉ះថ្ពាល់ សក់ ឬស្មារបស់អ្នកទេ វាអាចជួយលើកទឹកចិត្ត ផ្តល់ការថែទាំ និងកម្លាំងចិត្តដល់អ្នក។
ប្រាប់គូស្នេហ៍អ្នកឱ្យជួយម៉ាស្សាដោយប្រើឡេ ឬប្រេង៕
Post a Comment