BREAKING NEWS

About

Friday, July 29, 2016

ប្រធានា​ធិប​តី​តួក​គី ចង់​​ឲ្យ​​កង​​កម្លាំង​​ប្រដាប់​​អាវុធ និង​​​ទី​​ភ្នាក់​ងារ​​ស៊ើប​ការណ៍​​សម្ងាត់​​ជាតិ ស្ថិត​​នៅ​​ក្រោម​​​ការ​​​គ្រប់​​គ្រង​​របស់​​​​​​លោក​​​តែ​​ម្នាក់​​គត់

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងឲ្យដឹងថា លោកចង់កងកម្លាំងប្រដាប់អាវុធ និង​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ស្ថិតនៅក្រោមការគ្រប់គ្រង​​របស់​​ប្រធានាធិបតីតែម្នាក់គត់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា។ 

សេចក្ដីប្រកាសជាផ្លូវនេះ ត្រូវបានធ្វើឡើង ក្រោយពេលដែល​លោក​ប្រធានាធិបតី Erdogan បានជួបប្រជុំ​ជា​មួយក្រុមប្រឹក្សាយោធាកំពូល របស់ប្រទេសតួកគី ហើយច្បាប់ថ្មីនេះ អាចនឹងអនុម័តនៅ​ក្នុងពេលឆាប់ខាងមុខ​នេះ ព្រោះដើម្បីការពារប្រទេសមិនឲ្យរដ្ឋប្រហារយោធា ដូចកាលពីថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅនេះ។ 

គួរបញ្ជាក់ផងដែរ​ថា នៅថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅនេះ មានករណីរដ្ឋប្រហារមួយ​នៅក្នុង​ប្រទេស​តួកគី ក្នុង​គោលដៅ​ទម្លាប់​ប្រធានាធិបតីលោក Tayyip Erdogan ប៉ុន្តែការធ្វើរដ្ឋប្រហារ​ត្រូវបានបរាជ័យ ហើយ​មាន​មនុស្សជាច្រើននាក់​ត្រូវបានចាប់ខ្លួន និងបាញ់ចោល ក្នុងបទសមគំនិត៕


Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes