សម្រាប់អ្នកដែលមានកូនកើតមកធម្មតា គិតថាប្រធានបទមួយនេះគួរឱ្យអស់សំណើច។ ប៉ុន្តែវាមិនមែនដូច្នោះទេ។ ជួនកាល ទម្រង់ក្បាលកូនរបស់អ្នកអាចជាក្តីព្រួយបារម្ភមួយ។ មនុស្សគ្រប់គ្នាមានទម្រង់ក្បាលខុសៗគ្នា។ អ្នកខ្លះមានក្បាលរាងពងក្រពើ ខ្លះមានក្បាលរាងមូល និងខ្លះទៀតមានក្បាលរាងការ៉េ។
ប៉ុន្តែ ទារកមួយចំនួនមានទម្រង់ក្បាលខុសធម្មតា។ មានហេតុផលមួយចំនួនដែលធ្វើឱ្យក្បាលទារកក្លាយជាបែបនេះ។
ការសម្រាលកូនដោយប្រើតំបៀត
ការសម្រាលកូនប្រភេទនេះជារឿងមួយចាំបាច់ នៅពេលទារកជាប់នៅក្នុងបំពង់ស្បូន។ ប្រើតំបៀតកៀបក្បាលទារក រួចទាញចេញ។ វិធីនេះធ្វើឱ្យក្បាលទារកកាន់តែវែងឡើង។
ក្បាលទារកក៏មានស្លាកស្នាមត្រង់កន្លែងដែលប្រើតំបៀតផងដែរ។
សម្ពាធក្នុងបំពង់ស្បូន
ប្រសិនបើទារកជាប់បន្តិចនៅក្នុងបំពង់ស្បូន ទម្រង់ក្បាលអាចរាបស្មើ។ ជាធម្មតា បញ្ហានេះកើតឡើងនៅពេលអ្នកពិបាកសម្រាលកូន។
ការប្រើកម្លាំងបាយ
ទារកប្រៀបដូចជាកូនសំឡីទន់មួយ។ ការចាប់កាន់ពីអ្វីមួយរឹងអាចធ្វើឱ្យទម្រង់ក្បាលទារកប្រែប្រួល។ ដូច្នេះប្រសិនបើកូនអ្នកប្រឈមនឹងបញ្ហាដូចខាងលើ អ្នកអាចប្រើវិធីកែទម្រង់ក្បាលកូននៅផ្ទះដោយខ្លួនឯងបាន។
ខ្នើយទន់
វិធីកែទម្រង់ក្បាលរបស់ទារកតាមចាស់បុរាណគឺ ត្រូវឱ្យកូនគេងលើខ្នើយទន់ធ្វើពីសំឡីគ។ ខ្នើយទន់មែន តែមានសម្ពាធត្រង់ចំណុចមួយដែលត្រឹមត្រូវ។ នេះជាវិធីកែទ្រង់ទ្រាយក្បាលកូនរបស់អ្នក។
ផ្លាស់ប្តូរឥរិយាបថការគេងរបស់កូន
ប្រសិនបើទារកគេងបែរទៅតែម្ខាងពេញមួយយប់ ក្បាលអាចនឹងរាបស្មើទៅតែម្ខាង។ ដើម្បីការពារពីបញ្ហានេះ អ្នកត្រូវឧស្សាហ៍ប្តូរឥរិយាបថនៃការគេងរបស់កូនអ្នកពីម្ខាងទៅម្ខាងទៀត ពេលគាត់កំពុងគេង។
បញ្ឈប់កូនអ្នកពីការសម្លឹងមើលទីតាំងតែមួយគ្រប់ពេលវេលា
នៅពេលទ្រង់ទ្រាយក្បាលទារកមិនស្មើគ្នា ទារកនឹងព្យាយាមសម្លឹងមើលទៅទីតាំងតែមួយគ្រប់ពេលទាំងអស់។ អ្នកត្រូវព្យាយាមបង្វែអារម្មណ៍របស់កូនឱ្យងាកមករក តាមរយៈបន្លឺសម្លេង ឬនិយាយទៅកាន់កូន ហើយត្រូវប្រាកដថា កូនរបស់អ្នកបានសម្លឹងមើលគ្រប់ទីតាំងទាំងអស់៕
Post a Comment