BREAKING NEWS

About

Sunday, July 31, 2016

គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការទទួលទាន​ទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ

ការមានផ្ទៃពោះ​ ជា​ពេលវេលា​អ្នក​ត្រូវ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​អ្នក​ញ៉ាំ​។​ សរុបមក​ វា​នាំឱ្យ​ខូច​សុខភាព​ទាំង​ម្តាយ​ និង​កូន​។​ មាន​អាហារ​ជាច្រើន​ដែល​អ្នក​គួរ​ញ៉ាំ​ ឬ​គួរ​ចៀសវាង​ពេល​មានផ្ទៃពោះ​ ជាពិសេស​ការទទួលទាន​ទំពាំងបាយជូរ​ ជា​ប្រធានបទ​ស្មុគស្មាញ​មួយ​ដែល​គួរតែ​ពិភាក្សា​ឱ្យ​លម្អិត​។ 

ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​នឹង​ទទួលបាន​ទាំង​គុណសម្បត្តិ​ និង​គុណវិបត្តិ​។​ ផ្លែឈើ​នេះ​មាន​ផ្ទុកនូវ​សារធាតុចិញ្ចឹម​ខ្ពស់​ អាច​ជំនួយដល់​សុខភាព​ទាំងម្តាយ​ និង​កូន​។​ ទំពាំងបាយជូរ​ផ្ទុក​ជាតិទឹក​ ៨៥% ជាតិស្ករ​ពី​ ១០-៣៣%(គ្លុយកូស​ និង​ហ្វ្លាក់តូស​) អាស៊ីត​ហ្គាលិក​ អាស៊ីត​ស៊ីលីសិក​ អាស៊ីត​ផូស្វ័ររិច​ សាលីសាឡិច​ អាស៊ីត​ជូរ​ អាស៊ីត​អុកសាឡិច​ អំបិល​កាលី​ សមាសធាតុ​តានីន​ ម៉ាញ៉េស្យូម​ កាល់ស្យូម​ និង​វីតាមីន​ B1 B2 B6 B12 A C ព្រមទាំង​អង់ស៊ីម​។​ 

ខាងក្រោម​នេះ​នឹង​រៀបរាប់​បង្ហាញពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​៖ 

គុណសម្បត្តិ​នៃ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុងពេល​មាន​ផ្ទៃពោះ 

ទំពាំងបាយជូរ​មិនត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ម្តាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដល់​កូន​ផងដែរ​។​ រៀន​ញ៉ាំ​ទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មានផ្ទៃពោះ​ ដើម្បី​ជួយឱ្យ​គភ៌​មាន​សុខភាពល្អ​។​ 

ទំពាំងបាយជូរ​ល្អ​សម្រាប់ក្មេង 

- ក្មេង​ទទួលទាន​ទំពាំងបាយជូរ​ច្រើន​ ជួយឱ្យ​ភ្នែកភ្លឺ​ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ A និង​សមាសធាតុ​          ហ្វ្លេវ៉ូណុល​ជំនួយ​ភ្នែក​។​ 

- វត្តមាន​របស់​វីតាមីន​ B ក្នុង​ផ្លែឈើ​នេះ​ អាច​ជួយ​សម្រួល​ដល់​ការរំលាយអាហារ​របស់​ស្ត្រី​មានផ្ទៃពោះ​     ដូច្នេះ​គភ៌​នឹង​ទទួលបាន​សារធាតុចិញ្ចឹម​ច្រើន​ពី​ម្តាយ​។​ 

- ទំពាំងបាយជូរ​ក៏​មាន​ផ្ទុក​ធាតុហ្វូឡាត​ ជួយ​ការពារពី​បញ្ហា​ក្នុង​សរសៃប្រសាទ​ ជួយឱ្យ​ទារក​គេចផុត​      ពី​ពិការភាព​។​ 

- អំបិល​កាលី​ និង​សូដ្យូម​ក្នុង​ទំពាំងបាយជូរ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃប្រសាទ​ និង​អាស៊ីត​                ផូស្វ័ររិច​ ជួយឱ្យ​សែន​របស់​ក្មេង​កាន់តែ​ប្រសើរឡើង​។​ 

ទំពាំងបាយជូរ​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ 

ស្ត្រី​មាន​ផ្ទៃពោះ​ងាយនឹង​ឈឺចាប់​ក្នុងពោះ​ ដែល​អាច​ព្យាបាល​បាន​ដោយ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ ព្រោះ​វា​មាន​ផ្ទុក​ធាតុម៉ាញ៉េស្យូម​។​ 

ជាតិសរសៃ​ក្នុង​ទំពាំងបាយជូរ​ជួយ​ឱ្យ​ម្តាយ​រំលាយអាហារ​បាន​យ៉ាង​ងាយស្រួល​។​ 

- ផឹក​ទឹកទំពាំងបាយជូរ​ ១កែវ​ ដើម្បី​កាត់បន្ថយ​ភាពតានតឹង​របស់​ស្ត្រី​មានផ្ទៃពោះ​ និង​មុនពេល​          ចាប់ផ្តើម​សម្រាល​កូន​ 

- សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែ​ទំពាំងបាយជូរ​ក៏​ជួយ​ការពារ​ម្តាយ​ពី​ការ​ឆ្លងមេរោគ​ ធ្វើឱ្យ​ភាព    ស៊ាំ​រឹងមាំ​ 

- ការផឹក​ទឹក​ទំពាំងបាយជូរ​ជាប្រចាំ​ អាច​ជួយ​ទប់ទល់នឹង​ការឡើង​ជាតិកូឡេស្តេរ៉ុល​របស់ស្ត្រី​មាន​         ផ្ទៃពោះ​ 

- វត្តមាន​របស់​សារធាតុប្រឆាំង​ការរលាក​ក្នុង​ទំពាំងបាយជូរ​ អាច​ជួយ​ព្យាបាល​បញ្ហា​ឈឺ​សន្លាក់             ដៃជើង​ និង​ជំងឺ​ហឺត​ 

គុណវិបត្តិ​នៃ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ 

- ជាពិសេស​ ទំពាំងបាយជូរ​ខ្មៅ​ បង្កបញ្ហា​ដល់​ស្ត្រី​មានផ្ទៃពោះ​ ព្រោះ​វា​មាន​សំបកក្រាស់​ ពិបាក​រំលាយ​      ធ្វើឱ្យ​ប្រព័ន្ធរំលាយអាហារ​ចុះខ្សោយ​ ពេល​ចម្រាញ់​វា​ឱ្យ​ទៅជា​សារធាតុ​សម្រូប​។​ 

- ជាតិជូរ​របស់​ទំពាំងបាយជូរ​ធ្វើឱ្យ​ស្ត្រី​មានផ្ទៃពោះ​ងាយនឹង​ឆ្អល់​ក្តៅ​ចុងដង្ហើម​។​ ការទទួលទាន​              ទំពាំងបាយជូរ​ច្រើនពេក​ នាំឱ្យ​ចង់ក្អួត​ និង​ក្អួតចង្អោរ​។​ 

- ប្រសិនបើ​ស្ត្រី​មានផ្ទៃពោះ​ញ៉ាំ​វា​ច្រើនពេក​ កម្តៅ​ក្នុងពោះ​នឹង​កើនឡើង​ បណ្តាល​ឱ្យ​រាករូស​។​ ការរាក​      នេះ​ធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិទឹក​៕

Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes