BREAKING NEWS

About

Thursday, July 28, 2016

ក្មេងស្រីអាយុ​៨ឆ្នាំ​ពីរនាក់ ត្រូវ​ចាប់ខ្លួន​ ព្រោះ​ហែកផូស្ទ័រ​ឃោសនា​បោះឆ្នោត​ ចូល​បន្ទប់ទឹក​

(ថៃ)៖ ក្មេងស្រីពីរនាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទពីបទរំលោភ លើវិធានឃោសនាបោះឆ្នោត បន្ទាប់ពីហែកក្រដាសផូស្ទ័រ សម្រាប់ឃោសនាបោះឆ្នោត។ 

ហេតុការណ៍នេះកើតឡើងនៅខេត្ត Kamphaeng Phet ប្រទេសថៃ ក្មេងស្រីដែលត្រូវចាប់ខ្លួន មានអាយុទើប​តែ៨ឆ្នាំប៉ុណ្ណោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយនៅថ្ងៃកើតហេតុ ពួកគេគ្រាន់តែចង់ប្រើ​ក្រដាសចូលបន្ទប់ទឹក ព្រោះតែគ្មានក្រដាស ហើយម្យ៉ាងក្មេងទាំងពីរចូលចិត្តពណ៌ផ្កាឈូក ទើប​ឃើញក្រដាសផូស្ទ័រឃោសនានោះ យកមកហែកតែម្តង។ 

ទោះជាយ៉ាង​ណា ក្មេងស្រីទាំងពីរ មានអាយុនៅក្មេងពេក មិនត្រូវតុលាការកាត់ទោស ឲ្យជាប់គុកទេ តែបើតាមច្បាប់ឃោសនាបោះឆ្នោត​ដ៏តឹងតែង បានហាមឃាត់មនុស្សក្នុងតំបន់ មិនឲ្យពិភាក្សារឿងបោះឆ្នោតឡើយ គឺបើគេចាប់បាននឹងប្រឈមការគុក រយៈពេល១០ឆ្នាំ៕


Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes