BREAKING NEWS

About

Wednesday, July 27, 2016

សម្ដេចតេជោ ឧបត្ថម្ភអត្តពលិក​ត្រៀម​អូឡាំពិក​ម្នាក់ ១,០០០ដុល្លារ ខណៈ សៀវម៉ី បាន ២,៥០០ដុល្លារ​បន្ថែមពី​សប្បុរសជន​

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ចំ​ណាយ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​គ្រូ​បង្វឹក និង​អត្ត​ពលិក​កម្ពុជា ដែល​ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games លើកទី៣១ នៅទីក្រុង Rio ប្រទេសប្រេស៊ីលនាពេលឆាប់ៗខាងមុខម្នាក់ៗ ចំនួន ១,០០០ដុល្លារ តាមរយៈលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដានេះ ។ 

ពិធីប្រគល់ថវិកាលើកទឹកចិត្តនេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយលោក ថោង ខុន ជា​អ្នក​នាំ​យក​ថវិកា​របស់​សម្ដេច មក​ប្រគល់​ជូន​ដល់​គ្រូ​បង្វឹក និង​កីឡាករ-កីឡាការិនី​ម្នាក់ៗ ទទួល​បាន ១,០០០ដុល្លារស្មើគ្នា។ ពិធីនេះក៏មានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សមាជិកប្រតិបត្តិ និងតំណាងសហព័ន្ធកីឡាជាតិមួយចំនួនផងដែរ។ 

ទន្ទឹមជាមួយគ្នានោះ លោកបាននាំយកថវិកាវលើកទឹកចិត្តបន្ថែម ដែលទទួលបានពីសប្បុរសជន ប្រគល់ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី​ផង​ដែរ ប៉ុន្ដែ​ក្នុង​នោះ​កីឡា​ការិនី ស៊ន សៀវម៉ី ដែលជាបេក្ខភាពពេញសិទ្ធិចូលរួមប្រកួត Olympic Games លើកនេះ គឺទទួលបានការឧបត្ថម្ភច្រើនជាងគេចំនួន ២,៥០០ដុល្លារ ខណៈកីឡាករ-កីឡាការិនីដទៃ​ទទួលបាន​ម្នាក់​ៗ ១,៥០០​ដុល្លារ និង​គ្រូ​បង្វឹក​ក៏​ទទួល​បាន​ម្នាក់ ៧០០​ដុល្លារ​ផង​ដែរ​៕





Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes