នៅពេលកូនរបស់អ្នកចាប់ផ្តើមចេះវារ ក្រៅពីទាញកាមេរ៉ាថតវីដេអូ អ្នកក៏ត្រូវធ្វើរឿងសំខាន់ៗផ្សេងទៀតផងដែរ។ ក្នុងដំណាក់កាលនេះក្មេងកំពុងលូតលាស់ ធំធាត់ តែក៏អាចប្រឈមនឹងជំងឺ របួសផងដែរ។ អ្នកត្រូវដឹងពីវិធីអនាម័យ និងផ្តល់សុវត្ថិភាពដល់កូនតូចក្នុងផ្ទះ។ ប៉ុន្តែនៅពេលកូនអ្នកចេះវារ នោះរបៀបរៀបរយក្នុងផ្ទះ និងអនាម័យនឹងត្រូវផ្លាស់ប្តូរម្តងទៀត។
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនអាចជួយដល់អ្នកបាន ពេលកូនចេះវារ៖
១. អនាម័យក្នុងផ្ទះ
ឥលូវនេះ កូនរបស់អ្នកកំពុងឋិតក្នុងដំណាក់កាលលូតលាស់ដំបូង។ អ្នកត្រូវប្រុងប្រយ័ត្នឱ្យបានច្រើនចំពោះអនាម័យ។ ពីមុនគេនៅមួយកន្លែង តែពេលនេះគេធ្វើសកម្មភាពដោយសេរី។
- គេនឹងវារឡើងកាំជណ្តើរកាំទី ៤ ឡើងលើសាឡុង តុ ចូលផ្ទះបាយ
- គេនឹងញ៉ាំរបស់ផ្តេសផ្តាស បណ្តាលឱ្យឈឺ។
- អ្នកត្រូវជូតសម្អាតឥដ្ឋយ៉ាងតិចណាស់ ២ដងក្នុង ១ថ្ងៃ។
- ប្រសិនបើអ្នកមានកម្រាលព្រំ ត្រូវយកវាចេញ ព្រោះកម្រាលមិនអាចសម្អាតញឹកញាប់បានដូចឥដ្ឋឡើយ។
- ហើយក៏ត្រូវប្រាកដថា គ្មានអ្នកណាដើរចូលផ្ទះទាំងស្បែកជើង និងស្រោមជើងកខ្វក់ឡើយ។

២. របួស
ក្មេងចេះវារអាចប្រឈមមុខនឹងគ្រោះថ្នាក់បំផុត។
- ដាក់ឧបករណ៍មុតស្រួចឱ្យនៅឆ្ងាយផុតពីដៃក្មេង។ សូម្បីតែរបស់តូចៗដូចជា កូនឃ្លី ក្មេងអាចដាក់ចូលមាត់។
- ប្រសិនបើផ្ទះរបស់អ្នកមានច្រើនជាន់ អ្នកត្រូវមានការប្រុងប្រយ័ត្នទ្វេដង។
- ពេលកូនអ្នកកំពុងគេងលើគ្រែ ឬក្នុងអង្រឹង អ្នកត្រូវដាក់ខ្នើយយ៉ាងតិច ៤នៅជុំវិញខ្លួនគេ ដើម្បីការពារការគេងរមៀលរបស់គេ។
៣. អនាម័យក្មេង
ក្រៅពីអនាម័យផ្ទះ អ្នកក៏ត្រូវអនាម័យកូនរបស់អ្នកផងដែរ។
- ជង្គង់ និងបាតដៃកូនអាចជាប់ធូលី។
- អ្នកត្រូវងូតទឹកកម្ចាត់មេរោគឱ្យគេយ៉ាងហោចណាស់ ២ដងក្នុង ១ថ្ងៃ។
- ពេលទារកឧស្សាហ៍វារញឹកញាប់ ស្បែកក្បាលជង្គង់របស់គេអាចខ្មៅ។ កុំបារម្ភច្រើនពេក ព្រោះវានឹងប្រសើរឡើងវិញ ពេលគេចេះដើរ៕
Post a Comment