BREAKING NEWS

About

Thursday, July 28, 2016

ការបំបៅដោះ​កូន​អាច​ជួយឱ្យ​ម្តាយ​គេចផុត​ពី​ជំងឺ​ទឹកនោមផ្អែម

ការសិក្សា​មួយ​បាន​និយាយថា​ សក្តានុពល​នៃ​ការបំបៅដោះ​កូន​អាច​ជួយ​ម្តាយ​ឱ្យ​គេចផុត​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោមផ្អែម​។​ ការស្រាវជ្រាវ​បាន​បង្ហាញថា​ ការបំបៅដោះ​កូន​បាន​ជួយ​សម្រួលដល់​ការរំលាយអាហារ​ ការពារ​ម្តាយ​ពី​ជំងឺ​ទឹកនោមផ្អែម​។​ 



ប្រព័ន្ធ​រំលាយអាហារ​របស់​ម្តាយ​បំបៅដោះ​កូន​បាន​ច្រើនជាង​ ៣ខែ​ខុសពី​ម្តាយ​បំបៅដោះ​កូន​ក្នុង​រយៈពេល​ខ្លី​។​ 

អ្នកស្រាវជ្រាវ​ម្នាក់​ជនជាតិ​អាលឺម៉ង់​លោក​ Daniela Much បាន​លើកឡើងថា​ "ការបំបៅដោះ​កូន​រយៈពេល​យូរ​បាន​បង្កើន​ដល់​ការផលិត​សារធាតុផូស្វ័រលីពីត​ និង​កាត់បន្ថយ​អាមីណូអាស៊ីត​ក្នុង​ប្លាស្មាឈាម​របស់​ម្តាយ​"។​ 

តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹងថា​ សារធាតុ​មេតាប៉ូលីត​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​បាន​ជួយ​រារាំងដល់​អាំងស៊ុយលីន​ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ២​។​ 

ការសិក្សា​ពីមុន​បាន​បង្ហាញថា​ ការបំបៅដោះ​កូន​ច្រើនជាង​ ៣ខែ​ក្រោយ​ឆ្លងទន្លេ​រួច​ អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម​បាន​រយៈពេល​ច្រើនជាង​ ១៥ឆ្នាំ​។​ 

អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​វិភាគ​ និង​ពិនិត្យ​លើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​ជិត​ ២០០នាក់​។​ 

អ្នកចូលរួម​ក្នុង​ការសិក្សា​មួយ​នេះ​ទទួលបាន​ការព្យាបាល​គ្លុយកូស​ក្នុងឈាម​ទុកជាមុន​ និង​ក្នុង​កំឡុងពេល​ធ្វើតេស្ត​។​ 

លទ្ធផល​បាន​បង្ហាញថា​ ជាមធ្យម​ ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ ជា​ស្ត្រី​បំបៅដោះ​កូន​បាន​តិច​ និង​ក្នុង​រយៈពេល​ខ្លី​ជាង​ស្ត្រី​ដែល​បំបៅដោះ​កូន​បាន​ច្រើន​ និង​គ្មាន​ជំងឺ​ទឹកនោមផ្អែម​៕

Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes