BREAKING NEWS

About

Thursday, July 28, 2016

រឿង​មិនពិត​មួយចំនួន​ទាក់ទងនឹង​ការចិញ្ចឹម​ទារក​ដែល​អ្នក​មិនគួរ​ជឿ

រឿង​មិនពិត​ភាគច្រើន​របស់​ទារក​កើតចេញ​ពី​ទំនៀមទម្លាប់​ និង​សាសនា​ដែល​យើង​អនុវត្តតាម​តាំងពី​បុរាណកាល​មក​។​ ហើយ​រឿង​មិនពិត​មួយចំនួន​ទៀត​កើតចេញ​ពី​ខ្លួន​យើង​ជា​អ្នក​បង្កើត​។​ ដើម្បី​ឱ្យ​ប្រាកដថា​ អ្នក​ចិញ្ចឹម​ទារក​បាន​ត្រឹមត្រូវ​ អ្នក​ត្រូវ​ជឿលើ​រឿង​មិនពិត​មួយចំនួន​របស់​ទារក​។​


បើសិនជា​អ្នក​ទើបតែ​សម្រាល​ទារក​ ព្យាយាម​គេចចេញ​ពី​រឿង​មិនពិត​ទូទៅ​ទាក់ទងនឹង​ការចិញ្ចឹម​ទារក​ខាងក្រោម​នេះ​៖ 

រឿង​មិនពិត​ទី​ ១ 

អ្នក​មិនគួរ​បំបៅដោះ​កូន​នៅ​ ៣ថ្ងៃ​ដំបូង​។​ នេះ​មិនមែន​ត្រឹមតែ​មិនត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ការបង្ក​ភាពគ្រោះថ្នាក់​ផងដែរ​។​ រយៈពេល​ ៣ថ្ងៃ​ដំបូង​ក្រោយពេល​ឆ្លងទន្លេ​ សុដន់​របស់​អ្នក​នឹង​បញ្ចេញ​សារធាតុរាវ​ពណ៌លឿង​ ដែល​គេ​ហៅថា​ ទឹកដោះ​ដំបូង​។​ វប្បធម៌​មួយចំនួន​ បាន​ហាម​អ្នក​មិនឱ្យ​បំបៅដោះ​កូន​ទើបនឹង​កើត​ ព្រោះ​សុដន់​អ្នក​កំពុង​បញ្ចេញ​ទឹកដោះ​ដំបូង​នេះ​។​ ប៉ុន្តែ​កូន​តូច​របស់អ្នក​នឹង​បាត់បង់​សារធាតុចិញ្ចឹម​ ព្រោះ​ទឹកដោះ​ដំបូង​នេះ​ជួយ​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​។​ 

រឿង​មិនពិត​ទី​ ២ 

កូន​របស់​អ្នក​មាន​កែវភ្នែក​ពណ៌ខៀវ​។​ សោកស្តាយ​ចំពោះ​អ្នក​ផង​ តែ​ទារក​ជាច្រើន​តែងតែ​មាន​កែវភ្នែក​ពណ៌ខៀវ​ ឬ​ពណ៌ត្នោត​បែបនេះ​ ពេល​ដែល​ពួកគេ​កើត​ចេញ​មក​។​ មូលហេតុ​នេះ​ដោយសារ​កញ្ចក់ភ្នែក​របស់​ទារក​ទើបនឹង​កើត​លូតលាស់​មិនទាន់​បាន​ពេញលេញ​។​ ពណ៌​កែវភ្នែក​របស់​កូន​អ្នក​នឹង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ នៅពេល​កញ្ចក់ភ្នែក​លូតលាស់​ពេញលេញ​។​ ដល់​គេ​មាន​អាយុ​ ៦ខែ​ ពណ៌​កែវភ្នែក​របស់​គេ​នឹង​ប្រែជា​ពណ៌ខ្មៅ​វិញ​តាម​បែប​ធម្មជាតិ​។​ 

រឿង​មិនពិត​ទី​ ៣ 

ប្រេងម៉ាស្សា​ពិតជា​ចាំបាច់ណាស់​ចំពោះ​ទារក​ទើបនឹង​កើត​។​ តាម​គំនិត​របស់​អ្នក​គិតថា​ ក្រពេញ​ជាតិប្រេង​របស់​ទារក​ទើបនឹង​កើត​មិនទាន់​លូតលាស់​នៅឡើយ​ទេ​។​ ដូច្នេះ​ ប្រេង​ទាំងអស់​ដែល​អ្នក​លាប​លើ​ស្បែក​គេ​ នឹង​គ្មាន​បាន​ប្រយោជន៍​។​ ជាការពិតណាស់​ រឿង​មិនពិត​នេះ​អាច​បណ្តាលឱ្យ​ទារក​កើត​មុន​ ព្រោះ​ជាតិប្រេង​មិនត្រូវ​បាន​ស្រូបយក​ដោយ​កោសិកា​ស្បែក​។​ 

រឿង​មិន​ពិត​ទី​ ៤ 

ការគេង​ហាលថ្ងៃ​នឹង​ជួយឱ្យ​ឆ្អឹង​ទារក​រឹងមាំ​។​ តែ​តាមការពិត​ វា​នឹង​ធ្វើឱ្យ​កូនតូច​របស់​អ្នក​ឈឺ​។​ តាម​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា​ ការទុកឱ្យ​កូន​គេង​ហាលថ្ងៃ​ក្រោយពេល​ម៉ាស្សា​ប្រេង​រួច​ អាច​ជួយឱ្យ​ឆ្អឹង​ស្រូបយក​វីតាមីន​ D។​ ប៉ុន្តែ​កម្តៅ​ និង​ពន្លឹ​ព្រះអាទិត្យ​អាច​ផ្តល់​ផលអាក្រក់​ច្រើនជាង​ផលល្អ​។​ 

រឿង​មិន​ពិត​ទី ​៥ 

ការស្រែកយំ​នឹង​ធ្វើឱ្យ​ទារក​ហត់នឿយ​។​ តែ​ផ្ទុយទៅវិញ​ ការយំ​ធ្វើឱ្យ​បេះដូង​ទារក​កាន់តែ​រឹងមាំ​។​ នៅពេល​ទារក​ស្រែក​ហាមាត់​យំ​ធំៗ​ បាន​ន័យថា​ គេ​កំពុងតែ​ប្រើប្រាស់​សួត​បាន​ពេញលេញ​បំផុត​។​ ការយំ​ធ្វើឱ្យ​ទារក​មាន​សុខភាព​ល្អ​។​ ដូច្នេះ​កុំ​ប្រញាប់​លួង​កូន​ឆាប់ពេក​ ពេល​គេ​យំ​។​ ហើយ​ការស្រែក​យំនេះ​ក៏​ជួយ​ពង្រឹង​សម្លេង​ទារក​ឱ្យ​កាន់តែ​ច្បាស់​ឡើង​ថែម​ទៀតផង​។​ 

ប្រសិនបើ​អ្នក​ទើបតែ​ក្លាយជា​ម្តាយថ្មី​ គួរ​អនុវត្ត​ការមើលថែទាំ​កូន​តាម​ការណែនាំ​ពី​វេជ្ជបណ្ឌិត​ កុំ​ជឿ​លើ​ពាក្យ​ចាស់បុរាណ​ខ្លាំង​ពេក៕

Share this:

Post a Comment

 
Copyright © 2014 Kickac. Designed by OddThemes