BREAKING NEWS

About

Sunday, July 31, 2016

វិធី​ការពារ​ទារក​ពី​សត្វល្អិត​ទិច​ ឬ​ខាំ


ពេល​សត្វល្អិត​ខាំ​ អ្នក​អាច​វៃ​ បាញ់​ ឬ​នៅ​ឱ្យឆ្ងាយ​ពី​ពួកវា​។​ ប៉ុន្តែ​ទារក​របស់​អ្នក​ត្រូវការ​ឱ្យ​អ្នក​ជួយ​ការពារ​គេ​ពី​សត្វល្អិត​ទិច​ ឬ​ខាំ​។​ 

ទារក​អាយុ​ក្រោម​ ២ខែ​__អ្នក​មិន​អាច​ប្រើ​ឡេ​ ឬ​បាញ់ថ្នាំ​បាន​ឡើយ​ វិធី​ដ៏​ប្រសើរបំផុត​ត្រូវឱ្យ​ទារក​អ្នក​នៅ​ឱ្យឆ្ងាយ​ពី​កន្លែង​នោះ​។ 


នៅក្នុង​ផ្ទះ__ប្រភេទ​សត្វល្អិត​ ជាពិសេស​មូស​ សកម្ម​ជាងគេបំផុត​។​ ត្រូវ​ឱ្យកូន​របស់​អ្នក​នៅក្នុង​ផ្ទះ​ ដើម្បី​ការពារពី​សត្វល្អិត​ខាំ​។​ 

សុវត្ថិភាព​ផ្ទះ​របស់អ្នក​__ត្រូវ​ប្រាកដថា​ បង្អួច​ និង​ទ្វារ​របស់​អ្នក​មាន​កញ្ចក់​ ដើម្បី​ការពារពី​ការហើរ​ ឬ​វារ​ចូល​របស់​សត្វល្អិត​មក​ខាងក្នុង​ផ្ទះ​។​ 

ស្លៀក​ខោអាវ​ឱ្យកូន​__ស្លៀក​ខោអាវ​ឱ្យ​កូន​អ្នក​ ដូច្នេះ​សត្វល្អិត​មិន​អាច​ខាំ​បាន​។​ 

- ស្លៀកខោ​ និង​ពាក់​អាវ​ដៃវែង​រលុងៗ 

- ស្រោមជើង 

- មួក 

កន្លែង​ងងឹត​ ដើមផ្កា​ ជា​តំបន់​ទាក់ទាញ​សត្វល្អិត​។​ 

ពាក់អាវ​សំណាញ់__ពាក់​អាវ​សំណាញ់​ឱ្យកូន​ ពេល​នាំ​គេ​ចេញ​ទៅក្រៅ​។​ 

សម្ងួតទឹក__សម្លឹងមើល​កន្លែង​ដែល​ទន់​ ហើយ​សើម​ជុំវិញ​ផ្ទះ​របស់​អ្នក​ដូចជា​៖ 

- ផើង​ផ្កា 

- អាង​ហែលទឹក 

កម្ចាត់​ទឹកដក់​ក្នុង​សំបកកង់​។​ ឧស្សាហ៍​ផ្លាស់ប្តូរ​ចានទឹក​របស់​សត្វចិញ្ចឹម​ឱ្យបាន​ទៀងទាត់​។​ 

កម្ចាត់​ក្លិនក្រអូប__សត្វល្អិត​ជាច្រើន​ចូលចិត្ត​ក្លិន​ទឹកអប់​ ស្ព្រាយ​បាញ់សក់​ និង​ក្លិនក្រអូប​របស់​សាប៊ូ​។​ ប្រើ​ផលិតផល​គ្មាន​ក្លិន​លើ​ខ្លួន​ទារក​(និង​ខ្លួន​អ្នក​ផងដែរ​ ពេល​នៅ​ជាមួយ​កូន​)។​ 

ចៀសវាង​កន្លែង​សម្បូរ​សត្វល្អិត​__សួនច្បារ​ ធុងសំរាម​ ស្លឹកឈើ​ងាប់ៗ​ និង​គុម្ពោតព្រៃ​ ជា​កន្លែង​សត្វល្អិត​សម្ងំ​នៅ​។​ 

ទារក​លើ​អាយុ​ ២ខែ​__ពេល​កូន​អ្នក​កាន់តែ​ធំឡើង​បន្តិច​ អ្នក​អាច​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ និង​ប្រើ​ឡេ​លាប​លើ​ស្បែក​គេ​ ដើម្បី​ការពារពី​សត្វល្អិត​។​ បាញ់​ថ្នាំសម្លាប់​សត្វល្អិត​ ជា​វិធី​ដ៏ប្រសើរបំផុត​ ការពារ​កូន​អ្នក​ពី​មូសខាំ​ បើ​ប្រើ​វា​ឱ្យបាន​ត្រឹមត្រូវ​។​ 

ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​__មិនថា​អ្នក​ប្រើ​ថ្នាំបាញ់​ ទឹក​ ក្រែម​ ប្រើ​ចំពោះ​ទារក​ អ្នក​ត្រូវ​៖ 

- អាន​ការណែនាំ​នៅលើ​កញ្ចប់ 

- សាកល្បង​លើ​ដៃ​អ្នក​ដំបូង​សិន​ រួច​លាប​លើ​ស្បែក​របស់​ទារក 

- ប្រើ​វា​ក្នុង​បរិមាណ​ល្មម 

- កុំ​លាប​លើ​ដៃ​ក្មេង​ ឬ​ក្បែរមាត់​ និង​ភ្នែក 

- ចៀសវាង​ប្រើ​លើ​ស្បែក​មុត​ រលាត់​ ឬ​កន្ទួល​រមាស់​។​ 

លាង​សម្អាត​ដៃ​ ពេល​អ្នក​ធ្វើ​រួច​៕

វិធីសាស្ត្រ​មើល​ថែទាំ​ក្មេង​រពឹស​ឱ្យបាន​ល្អ

នៅពេល​កូន​របស់អ្នក​ចាប់ផ្តើម​ចេះ​វារ​ ក្រៅពី​ទាញ​កាមេរ៉ា​ថតវីដេអូ​ អ្នក​ក៏​ត្រូវ​ធ្វើ​រឿង​សំខាន់ៗ​ផ្សេងទៀត​ផង​ដែរ​។​ ក្នុង​ដំណាក់កាល​នេះ​ក្មេង​កំពុង​លូតលាស់​ ធំធាត់​ តែ​ក៏​អាច​ប្រឈមនឹង​ជំងឺ​ របួស​ផងដែរ​។​ អ្នក​ត្រូវ​ដឹងពី​វិធី​អនាម័យ​ និង​ផ្តល់​សុវត្ថិភាព​ដល់​កូនតូច​ក្នុង​ផ្ទះ​។​ ប៉ុន្តែ​នៅពេល​កូន​អ្នក​ចេះ​វារ​ នោះ​របៀប​រៀបរយ​ក្នុងផ្ទះ​ និង​អនាម័យ​នឹងត្រូវ​ផ្លាស់ប្តូរ​ម្តងទៀត​។​ 
ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ដល់​អ្នក​បាន​ ពេល​កូន​ចេះ​វារ​៖ 

១. អនាម័យ​ក្នុង​ផ្ទះ 

ឥលូវ​នេះ​ កូន​របស់​អ្នក​កំពុង​ឋិតក្នុង​ដំណាក់កាល​លូតលាស់​ដំបូង​។​ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន​ចំពោះ​អនាម័យ​។​ ពីមុន​គេ​នៅ​មួយកន្លែង​ តែ​ពេលនេះ​គេ​ធ្វើ​សកម្មភាព​ដោយ​សេរី​។​ 

- គេ​នឹង​វារ​ឡើង​កាំ​ជណ្តើរ​កាំ​ទី​ ៤ ឡើង​លើ​សាឡុង​ តុ​ ចូល​ផ្ទះបាយ​ 

- គេ​នឹង​ញ៉ាំ​របស់​ផ្តេសផ្តាស​ បណ្តាលឱ្យ​ឈឺ​។​ 

- អ្នក​ត្រូវ​ជូត​សម្អាត​ឥដ្ឋ​យ៉ាងតិច​ណាស់​ ២ដង​ក្នុង​ ១​ថ្ងៃ​។​ 

- ប្រសិនបើ​អ្នក​មាន​កម្រាលព្រំ​ ត្រូវ​យក​វា​ចេញ​ ព្រោះ​កម្រាល​មិនអាច​សម្អាត​ញឹកញាប់​បាន​ដូច​ឥដ្ឋ​ឡើយ​។​ 

- ហើយ​ក៏​ត្រូវ​ប្រាកដថា​ គ្មាន​អ្នកណា​ដើរ​ចូលផ្ទះ​ទាំង​ស្បែកជើង​ និង​ស្រោមជើង​កខ្វក់​ឡើយ​។​ 

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ដល់​អ្នក​បាន​ ពេល​កូន​ចេះ​វារ​៖ 

១. អនាម័យ​ក្នុង​ផ្ទះ 

ឥលូវ​នេះ​ កូន​របស់​អ្នក​កំពុង​ឋិតក្នុង​ដំណាក់កាល​លូតលាស់​ដំបូង​។​ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន​ចំពោះ​អនាម័យ​។​ ពីមុន​គេ​នៅ​មួយកន្លែង​ តែ​ពេលនេះ​គេ​ធ្វើ​សកម្មភាព​ដោយ​សេរី​។​ 

- គេ​នឹង​វារ​ឡើង​កាំ​ជណ្តើរ​កាំ​ទី​ ៤ ឡើង​លើ​សាឡុង​ តុ​ ចូល​ផ្ទះបាយ​ 

- គេ​នឹង​ញ៉ាំ​របស់​ផ្តេសផ្តាស​ បណ្តាលឱ្យ​ឈឺ​។​ 

- អ្នក​ត្រូវ​ជូត​សម្អាត​ឥដ្ឋ​យ៉ាងតិច​ណាស់​ ២ដង​ក្នុង​ ១​ថ្ងៃ​។​ 

- ប្រសិនបើ​អ្នក​មាន​កម្រាលព្រំ​ ត្រូវ​យក​វា​ចេញ​ ព្រោះ​កម្រាល​មិនអាច​សម្អាត​ញឹកញាប់​បាន​ដូច​ឥដ្ឋ​ឡើយ​។​ 

- ហើយ​ក៏​ត្រូវ​ប្រាកដថា​ គ្មាន​អ្នកណា​ដើរ​ចូលផ្ទះ​ទាំង​ស្បែកជើង​ និង​ស្រោមជើង​កខ្វក់​ឡើយ​។​ 

២. របួស 

ក្មេង​ចេះ​វារ​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បំផុត​។​ 

- ដាក់​ឧបករណ៍​មុតស្រួច​ឱ្យ​នៅ​ឆ្ងាយ​ផុតពី​ដៃ​ក្មេង​។​ សូម្បីតែ​របស់​តូចៗ​ដូចជា​ កូនឃ្លី​ ក្មេង​អាច​ដាក់​ចូល​មាត់​។​ 

- ប្រសិនបើ​ផ្ទះ​របស់​អ្នក​មាន​ច្រើន​ជាន់​ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ទ្វេដង​។​ 

- ពេល​កូន​អ្នក​កំពុង​គេង​លើគ្រែ​ ឬ​ក្នុង​អង្រឹង​ អ្នក​ត្រូវ​ដាក់ខ្នើយ​យ៉ាងតិច​ ៤​នៅ​ជុំវិញ​ខ្លួនគេ​ ដើម្បី​ការពារ​ការគេង​រមៀល​របស់​គេ​។​ 

៣. អនាម័យ​ក្មេង 

ក្រៅពី​អនាម័យ​ផ្ទះ​ អ្នក​ក៏​ត្រូវ​អនាម័យ​កូន​របស់​អ្នក​ផងដែរ​។​ 

- ជង្គង់​ និង​បាតដៃ​កូន​អាច​ជាប់​ធូលី​។​ 

- អ្នក​ត្រូវ​ងូតទឹក​កម្ចាត់​មេរោគ​ឱ្យ​គេ​យ៉ាងហោចណាស់​ ២ដង​ក្នុង​ ១ថ្ងៃ​។​ 

- ពេល​ទារក​ឧស្សាហ៍​វារ​ញឹកញាប់​ ស្បែក​ក្បាលជង្គង់​របស់​គេ​អាច​ខ្មៅ​។​ កុំ​បារម្ភ​ច្រើនពេក​ ព្រោះ​វា​នឹង​ប្រសើរ​ឡើងវិញ​ ពេល​គេ​ចេះដើរ​៕

ហាម​ស្ត្រី​មានផ្ទៃពោះ​ទទួលទាន​ផ្លែឈើ​ទាំងនេះ

ពេលវេលា​មាន​ផ្ទៃពោះ​ ជា​ពេលវេលា​ដ៏សំខាន់បំផុត​សម្រាប់​ស្ត្រី​ និង​ទារក​។​ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ​ អ្វី​ដែលសំខាន់​ អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អាហារ​គ្រប់យ៉ាង​ដែល​អ្នក​ដាក់​ចូល​មាត់​។​ 

ការមានផ្ទៃពោះ​អាច​ប៉ះពាល់ដល់​ប្រព័ន្ធភាពស៊ាំ​ ធ្វើឱ្យ​អ្នក​ និង​កូន​របស់​អ្នក​ងាយនឹង​ឆ្លងវីរុស​ បាក់តេរី​ ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ផ្សេងៗ​។​ មាន​ប្រភេទ​ផ្លែឈើ​មួយចំនួន​ អ្នក​គួរ​ចៀសវាង​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​។​ អ្នក​ចង់ឱ្យ​កូន​មាន​សុខភាពល្អ​ ហេតុនេះ​អ្នក​មិនត្រូវ​ខកខាន​មើល​ការណែនាំ​ខាងក្រោម​ឡើយ​៖ 

ចៀសវាង​ផ្លែល្ហុង 

ជាការពិតណាស់​ ការបរិភោគ​ល្ហុង​អាច​ធ្វើឱ្យ​រលូតកូន​ ឬ​សម្រាលកូន​បាន​លឿន​។​ ជាពិសេស​ ល្ហុងខ្ចី​ ឬ​ស្រគៀល​សម្បូរ​ទៅដោយ​ជាតិជ័រ​ ធ្វើឱ្យ​ស្បូន​កន្រ្តាក់​។​ 

តែ​ទោះបីជាយ៉ាងណាក៏ដោយ​ ល្ហុង​ទុំ​មាន​ប្រយោជន៍​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​ ល្ហុងខ្ចី​សម្បូរទៅដោយ​វីតាមីន​ C និង​សារធាតុ​ចិញ្ចឹម​ល្អៗ​មួយចំនួន​ទៀត​ ដែល​ការពារ​អាការៈ​ពេល​មាន​ផ្ទៃពោះ​ដូចជា​ ឆ្អល់​ក្តៅចុងដង្ហើម​ និង​ទល់លាមក​។​ ល្ហុងទុំ​លាយ​ទឹកឃ្មុំ​ និង​ទឹកដោះគោ​ក៏​ជា​ឱសថ​ដ៏ល្អបំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ ជា​ពិសេស​ក្នុង​កំឡុងពេល​បំបៅដោះ​កូន​។​ 

ចៀសវាង​ផ្លែម្នាស់ 

ការទទួលទាន​ម្នាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ពិត​មិនល្អ​ឡើយ​ ដូច្នេះ​អ្នក​គួរចៀសវាង​ការបរិភោគ​ផ្លែម្នាស់​។​ 

ម្នាស់​សម្បូរ​ទៅដោយ​សារធាតុ​ប្រូមេឡេន​ (bromelain) បណ្តាលឱ្យ​ក​ស្បូន​ទន់​ ឆាប់​សម្រាលកូន​។​ 

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួលទាន​ម្នាស់​ក្នុង​បរិមាណ​ល្មម​ វា​នឹង​មិន​ប៉ះពាល់​ដល់​ការសម្រាល​ឡើយ​ លើកលែង​តែ​ស្ត្រី​មានផ្ទៃពោះ​ត្រីមាស​ដំបូង​។​ 

ចៀសវាង​ផ្លែទំពាំងបាយជូរ 

អ្នកជំនាញ​វេជ្ជសាស្ត្រ​មួយចំនួន​បាន​ហាម​ស្ត្រី​មានផ្ទៃពោះ​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​ អ្នកជំនាញ​ខ្លះ​ទៀត​ ណែនាំ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​វា​។​ អ្នកជំនាញ​ភាគច្រើន​ហាមប្រាម​ ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត​បាញ់​លើ​ដើម​ទំពាំងបាយជូរ​។​ 

តែ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដូចជា​ វីតាមីន​ A និង​ C។​ ដូច្នេះ​អ្នក​ត្រូវ​ទៅ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​អ្នក​ មុនពេល​អ្នក​សម្រេចចិត្ត​ញ៉ាំ​ទំពាំងបាយជូរ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។​ 

ចៀសវាង​ផ្លែឈើ​មិនទាន់​បាន​លាង​សម្អាត 

អាហារ​មាន​អនាម័យ​ ជា​រឿង​មួយ​សំខាន់​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ​។​ ផ្លែឈើ​ជា​អាហារ​មួយ​ដ៏​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​៕

គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការទទួលទាន​ទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ

ការមានផ្ទៃពោះ​ ជា​ពេលវេលា​អ្នក​ត្រូវ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​អ្នក​ញ៉ាំ​។​ សរុបមក​ វា​នាំឱ្យ​ខូច​សុខភាព​ទាំង​ម្តាយ​ និង​កូន​។​ មាន​អាហារ​ជាច្រើន​ដែល​អ្នក​គួរ​ញ៉ាំ​ ឬ​គួរ​ចៀសវាង​ពេល​មានផ្ទៃពោះ​ ជាពិសេស​ការទទួលទាន​ទំពាំងបាយជូរ​ ជា​ប្រធានបទ​ស្មុគស្មាញ​មួយ​ដែល​គួរតែ​ពិភាក្សា​ឱ្យ​លម្អិត​។ 

ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​នឹង​ទទួលបាន​ទាំង​គុណសម្បត្តិ​ និង​គុណវិបត្តិ​។​ ផ្លែឈើ​នេះ​មាន​ផ្ទុកនូវ​សារធាតុចិញ្ចឹម​ខ្ពស់​ អាច​ជំនួយដល់​សុខភាព​ទាំងម្តាយ​ និង​កូន​។​ ទំពាំងបាយជូរ​ផ្ទុក​ជាតិទឹក​ ៨៥% ជាតិស្ករ​ពី​ ១០-៣៣%(គ្លុយកូស​ និង​ហ្វ្លាក់តូស​) អាស៊ីត​ហ្គាលិក​ អាស៊ីត​ស៊ីលីសិក​ អាស៊ីត​ផូស្វ័ររិច​ សាលីសាឡិច​ អាស៊ីត​ជូរ​ អាស៊ីត​អុកសាឡិច​ អំបិល​កាលី​ សមាសធាតុ​តានីន​ ម៉ាញ៉េស្យូម​ កាល់ស្យូម​ និង​វីតាមីន​ B1 B2 B6 B12 A C ព្រមទាំង​អង់ស៊ីម​។​ 

ខាងក្រោម​នេះ​នឹង​រៀបរាប់​បង្ហាញពី​គុណសម្បត្តិ​ និង​គុណវិបត្តិ​នៃ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​៖ 

គុណសម្បត្តិ​នៃ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុងពេល​មាន​ផ្ទៃពោះ 

ទំពាំងបាយជូរ​មិនត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ម្តាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដល់​កូន​ផងដែរ​។​ រៀន​ញ៉ាំ​ទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មានផ្ទៃពោះ​ ដើម្បី​ជួយឱ្យ​គភ៌​មាន​សុខភាពល្អ​។​ 

ទំពាំងបាយជូរ​ល្អ​សម្រាប់ក្មេង 

- ក្មេង​ទទួលទាន​ទំពាំងបាយជូរ​ច្រើន​ ជួយឱ្យ​ភ្នែកភ្លឺ​ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ A និង​សមាសធាតុ​          ហ្វ្លេវ៉ូណុល​ជំនួយ​ភ្នែក​។​ 

- វត្តមាន​របស់​វីតាមីន​ B ក្នុង​ផ្លែឈើ​នេះ​ អាច​ជួយ​សម្រួល​ដល់​ការរំលាយអាហារ​របស់​ស្ត្រី​មានផ្ទៃពោះ​     ដូច្នេះ​គភ៌​នឹង​ទទួលបាន​សារធាតុចិញ្ចឹម​ច្រើន​ពី​ម្តាយ​។​ 

- ទំពាំងបាយជូរ​ក៏​មាន​ផ្ទុក​ធាតុហ្វូឡាត​ ជួយ​ការពារពី​បញ្ហា​ក្នុង​សរសៃប្រសាទ​ ជួយឱ្យ​ទារក​គេចផុត​      ពី​ពិការភាព​។​ 

- អំបិល​កាលី​ និង​សូដ្យូម​ក្នុង​ទំពាំងបាយជូរ​ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃប្រសាទ​ និង​អាស៊ីត​                ផូស្វ័ររិច​ ជួយឱ្យ​សែន​របស់​ក្មេង​កាន់តែ​ប្រសើរឡើង​។​ 

ទំពាំងបាយជូរ​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ 

ស្ត្រី​មាន​ផ្ទៃពោះ​ងាយនឹង​ឈឺចាប់​ក្នុងពោះ​ ដែល​អាច​ព្យាបាល​បាន​ដោយ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ ព្រោះ​វា​មាន​ផ្ទុក​ធាតុម៉ាញ៉េស្យូម​។​ 

ជាតិសរសៃ​ក្នុង​ទំពាំងបាយជូរ​ជួយ​ឱ្យ​ម្តាយ​រំលាយអាហារ​បាន​យ៉ាង​ងាយស្រួល​។​ 

- ផឹក​ទឹកទំពាំងបាយជូរ​ ១កែវ​ ដើម្បី​កាត់បន្ថយ​ភាពតានតឹង​របស់​ស្ត្រី​មានផ្ទៃពោះ​ និង​មុនពេល​          ចាប់ផ្តើម​សម្រាល​កូន​ 

- សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែ​ទំពាំងបាយជូរ​ក៏​ជួយ​ការពារ​ម្តាយ​ពី​ការ​ឆ្លងមេរោគ​ ធ្វើឱ្យ​ភាព    ស៊ាំ​រឹងមាំ​ 

- ការផឹក​ទឹក​ទំពាំងបាយជូរ​ជាប្រចាំ​ អាច​ជួយ​ទប់ទល់នឹង​ការឡើង​ជាតិកូឡេស្តេរ៉ុល​របស់ស្ត្រី​មាន​         ផ្ទៃពោះ​ 

- វត្តមាន​របស់​សារធាតុប្រឆាំង​ការរលាក​ក្នុង​ទំពាំងបាយជូរ​ អាច​ជួយ​ព្យាបាល​បញ្ហា​ឈឺ​សន្លាក់             ដៃជើង​ និង​ជំងឺ​ហឺត​ 

គុណវិបត្តិ​នៃ​ការទទួលទាន​ផ្លែទំពាំងបាយជូរ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ 

- ជាពិសេស​ ទំពាំងបាយជូរ​ខ្មៅ​ បង្កបញ្ហា​ដល់​ស្ត្រី​មានផ្ទៃពោះ​ ព្រោះ​វា​មាន​សំបកក្រាស់​ ពិបាក​រំលាយ​      ធ្វើឱ្យ​ប្រព័ន្ធរំលាយអាហារ​ចុះខ្សោយ​ ពេល​ចម្រាញ់​វា​ឱ្យ​ទៅជា​សារធាតុ​សម្រូប​។​ 

- ជាតិជូរ​របស់​ទំពាំងបាយជូរ​ធ្វើឱ្យ​ស្ត្រី​មានផ្ទៃពោះ​ងាយនឹង​ឆ្អល់​ក្តៅ​ចុងដង្ហើម​។​ ការទទួលទាន​              ទំពាំងបាយជូរ​ច្រើនពេក​ នាំឱ្យ​ចង់ក្អួត​ និង​ក្អួតចង្អោរ​។​ 

- ប្រសិនបើ​ស្ត្រី​មានផ្ទៃពោះ​ញ៉ាំ​វា​ច្រើនពេក​ កម្តៅ​ក្នុងពោះ​នឹង​កើនឡើង​ បណ្តាល​ឱ្យ​រាករូស​។​ ការរាក​      នេះ​ធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិទឹក​៕

Saturday, July 30, 2016

AFC U-14៖ កម្ពុជា ស៊ីទីម័រខាងកើត ១១-០ តែចាញ់ឡាវ ១៣-០ មុនត្រឡប់មកផ្ទះវិញ

(ភ្នំពេញ)៖ បេសកកម្មចូលរួមប្រកួតពានរង្វាន់ AFC U-14 Regional Festival Of Football 2016 របស់ក្រុមយុវជន U-14កម្ពុជា បានបញ្ចប់ហើយ ប៉ុន្ដែមួយប្រកួតចុងក្រោយពីម្សិលមិញ បានបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមយុវជន U-14ឡាវ ដោយលទ្ធផល ១៣-០ នៅប្រទេសប្រ៊ុយណេ កាលពីម្សិលមិញ ។ 

នេះជាការបរាជ័យធ្ងន់ធ្ងរជាងគេរបស់ក្រុម U-14កម្ពុជា ក្នុងចំណោម ៤ប្រកួតនៃពានរង្វាន់ប្រចាំទ្វីបខាងលើ បើទោះបីធ្លាប់យកឈ្នះក្រុមយុវជន U-14 ទីម័រខាងកើត ១១-០ ក៏ដោយ ។ ចំណែក ២ប្រកួតទៀត គឺឈ្នះយុវជន U-14 ហ្វីលីពីន ៣-១ បន្ទាប់មកប្រកួតចាញ់ក្រុមយុវជន U-14ម៉ាឡេស៊ី ដោយលទ្ធផល ៥-១ ។ 

ប៉ុន្ដែយ៉ាងណាពានរង្វាន់នេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ច ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងទទួលបាននូវបច្ចេកទេសលេងថ្មីៗ ពីគ្នាទៅវិញទៅមក ដោយមិនគិតពីរឿងឈ្នះ ឬចាញ់ឡើយ ។ ដូច្នេះក្រុមចូលរួមសុទ្ធទទួលបានមេដាយ និងពានរង្វាន់អនុស្សាវរីយ៍ដូចគ្នា ៕




រដ្ឋា​ភិ​បាល​កូរ៉េ​ខាង​ជើង ស្នើ​ឲ្យ​ដក​កង​ទ័ព​សហរដ្ឋ​អាមេរិក ចេញ​ពី​កូរ៉េ​ខាង​ត្បូង

(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ បានធ្វើការរិះគន់​ចំពោះកំណើនវត្តមាន កងយោធាសហរដ្ឋអាមេរិក នៅប្រទេសកូរ៉េ​ខាងត្បូង ហើយថា កងកម្លាំង​សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងគឺជា «ពេលវេលាគ្រាប់បែក»។ នេះបើយោងតាម សារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។ 

អ្នកនាំពាក្យមួយរូប របស់គណៈកម្មាធិការសន្តិភាពជាតិ កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាគុយ​ប្រព័ន្ធការពារ គ្រាប់មីស៊ីល Patriot PAC-3 សម្រាប់ការធ្វើសមយុទ្ធយោធា ចេញពីកោះ Okinawa របស់ជប៉ុនទៅកាន់មូលដ្ឋានទ័ព​អាកាសមួយ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុង Kunsan ប្រទេសកូរ៉េខាងត្បូង នៅក្នុងការសម្រេចចិត្តរួមគ្នាមួយ ដោយរដ្ឋាភិបាលទីក្រុង Seoul និង Washington ក្នុងការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅលើទឹកដីឧបទ្វីបកូរ៉េ។ 

ការធ្វើសមយុទ្ធនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីដឹកជញ្ជូនយ៉ាងឆាប់រហ័ស​ នូវប្រព័ន្ធការពារគ្រាប់មីស៊ីល ចេញពីប្រទេសជប៉ុនទៅកាន់កូរ៉េខាងត្បូង ដែលអាចនឹងមានជម្លោះមួយកើតឡើង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។ 

អ្នកនាំពាក្យបានបន្តថា កងកម្លាំងសហរដ្ឋអាមេរិក ដែលតាំងទីនៅកូរ៉េខាងត្បូង អាចជាគោលដៅចម្បងគេ នៃការវាយប្រហារ​ណាមួយ ពីកូរ៉េខាងជើង ហើយបានជម្រុញ​ឲ្យកូរ៉េខាងត្បូង ផ្លាស់ប្តូរគោលនយោបាយគាំទ្រ ដោយសហរដ្ឋអាមេរិករបស់ខ្លួនចេញ និងបានស្នើឲ្យដកកងកម្លាំង សហរដ្ឋអាមេរិក ចេញពីឧបទ្វីបផងដែរ។ 

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់ គ្រាប់មីស៊ីលចំនួន៣គ្រាប់ ដែលគេជឿជាក់ថា ២គ្រាប់ជាមីស៊ីលរយៈចម្ងាយ​មធ្យម ឈ្មោះ Rodong និងមួយគ្រាប់ជាមីស៊ីលរយៈ​ចម្ងាយខ្លីឈ្មោះ Scud នៅក្នុងការបង្ហាញសព្វាវុធ ប្រឆាំងនឹងការដាក់ពង្រាយ​ប្រព័ន្ធការពារ​គ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង។ 

ការបាញ់នេះត្រូវបានធ្វើឡើង​ក្រោយ៦ថ្ងៃ បន្ទាប់ពីទីក្រុង Seoul និង Washington បានព្រមព្រៀងដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីល នៅតំបន់ Seongju ចម្ងាយប្រមាណ២៥០​គីឡូម៉ែត្រ ពីទីក្រុង Seoul នៅចុង​ឆ្នាំនេះ៕


កាន់តែពិសេស.! ជាមួយនឹង​ការទទួល​រង្វាន់​ដ៏អស្ចារ្យ ក្នុងឱកាស​សម្ពោធ​ហាង «The Pizza Company» សាខាទី២១​ ចោមចៅ

(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជនក្នុការជាវ ក៏ដូចជាទទួលទាន «The Pizza Company» បានធ្វើការបើកសម្ពោធ សាខាថ្មីមួយទៀត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវសហពន្ធ័រុស្ស៊ី មុខអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ខាងកើតរង្វង់មូលចោមចៅ ចំងាយ៤០០ម៉ែត្រ។ ដឹភីហ្សាខមផេនីចោមចៅ ជាភោជនីយដ្ឋាន បែបភូមិគ្រឹះថ្មីសន្លាងដំបូងបង្អស់ ក្នុងចំណោមទាំង ២០សាខា។ 

«The Pizza Company» ជាប្រភេទហាង ដែលត្រូវបានរៀបចំឡើង តាមរចនាបទបែបអ៉ីតាលីទាំងផ្នែកខាងក្នុង និងក្រៅ។ អាចឲ្យអតិថិជន អាចទទួលទានបណ្ដើរគយគន់ទេសភាព ដ៏រស់រវើក និងសួនច្បារទឹកធ្លាក់យ៉ាងស្រស់ស្អាតទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺមានកន្លែងសម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដ ដ៏ធំទូលាយផងដែរ។ 

លោក ទេព វីរៈ អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Express Food Group (EFG) បានឲ្យដឹងថា នេះជាហាងដ៏ប្រណិត ដែលស្ថិតក្នុងភូមិគ្រឹះទូលាយដំបូងបង្អស់ របស់ «ដឹភីហ្សាខមផេនី» ទាំងទីតាំងដែលជាច្រកចេញចូល ដ៏សំខាន់បំផុត នៃទីក្រុងភ្នំពេញ រចនាបទតុបតែង របស់ហាងនេះ ផ្តល់នូវសេចក្តីសោមនស្សរីករាយ របស់ក្រុមហ៊ុន(EFG) ក្នុងការផ្តល់ដល់អតិថិជន នូវរសជាតិ និងភាពដ៏ប្រពៃបំផុត ក្នុងការទទួលទានភីហ្សា ដែលប្រកបដោយរសជាតិ និងគុណភាពដាច់គេ។ 

អ្វីដែលកាន់តែពិសេស ពីហាង «The Pizza Company» សាខាថ្នីនោះ គឺមានកម្មវិធីពិសេសៗដូចជា ទទួលបានរង្វាន់ផ្តល់ជូនដ៏អស្ចារ្យ និងដ៏ជាទីពេញចិត្តរបស់អតិថិជន ដោយគ្រាន់តែថតរូបភាព របស់អ្នក រួមគ្រួសារឬមិត្តភក្ដិរបស់អ្នក ហើយប្រាប់ពីកន្លែង ដែលអ្នកកំពុងស្ថិតនៅ បង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក(Facebook) តែប៉ុណ្ណោះ។ ជាពិសេសជាងនេះទៅទៀត រាល់ការចំណាយចាប់ពី ១៥ដុល្លាឡើងទៅ លោកអ្នកនឹងមានឱកាសបង្វិលកង់ ផ្សងសំណាង ដើម្បីទទួលរង្វាន់ដ៏ច្រើនសន្ធាប់ជាច្រើនទៀត។ 

សូមជម្រាបដែរថា បច្ចុប្បន្ននេះភោជនីយដ្ឋាន «The Pizza Company» មានចំនួន២១ហាង រួមមានភីហ្សាសាខាបាត់ដំបង, សាខាក្រុងព្រះសីហនុ, សាខាក្រុងតាខ្មៅ, សាខាក្រុងសៀមរាប, សាខាផ្សារទំនើមសូរិយា, សាខាកាល់ម៉ែត, សាខាស្តាតចាស់, សាខាមុនីវង្ស,សាខាវិមានទិព្វ, សាខាមាត់ទន្លេ, សាខាកម្ពុជាក្រោម, សាខាអ៊ែតវ៉ូត, សាខាសកលវិទ្យាល័យPPIU, សាខាស្ទឹងមានជ័យ, សាខាធីខេអាវេនញូទួលគោក, សាខាផ្សារទំនើបអ៉ីអនម៉ល, សាខាម៉ៅសេទុង, សាខាវត្តសន្សំកុសល, សាខាសាមគ្គី, សាខាបឹងកេងកង រួមនឹង ដឹផីហ្សាសាខាចោមចៅ៕




វិធី​សាស្រ្ត​ហ្វឹក​ហាត់​បាល់​ទាត់​បែប​ថ្មី​របស់ Barcelona មើល​​ទៅ​​ចម្លែក​ណាស់!

(ក្រុងឡុងដ៍)៖ ការប៉េងប៉ោង រាងដូចពពុះ (Bubble) ត្រូវបានគ្រូបង្វឹក Luis Enrique ប្រើដើម្បីបង្វឹកកូនក្រុម ត្រៀមជួប ក្រុម Celtic របស់​ស្កុត​ឡេន​រាត្រី​នេះ ក្នុង​ចក្រ​ភព​អង់​គ្លេស​នៃ​មិត្ត​ភាព​អន្តរជាតិ មុនរដូវកាលថ្មីចាប់ផ្តើម។ 

សារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមជើងឯកអេស្ប៉ាញ FC Barcelona កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្នុងសប្តាហ៍នេះ មុន​ពេល​ប្រមូល​ផ្តុំ​កីឡាករ​ឡើង​វិញ ហើយ​ជា​ក៏​ជា​១​ប្រកួត​ដំបូង​របស់គេផងដែរ ពេលជួបក្រុម Celtic មុន ចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ក៏មានកីឡាករឆ្នើម​ប្រ​ចាំ​ក្លឹប Lionel Messi និង Luis Suarez ចូល​រួម​ទៀត​ផង​។ 

សូមបញ្ជាក់ថា Barcelona ត្រូវជួបក្រុម Celtic នៅម៉ោង ១២៖០០នាទីរាត្រីនេះ ក្នុងប្រទេសអង់គ្លេស ក្នុងយុទ្ធនាការ ដណ្តើមពាន​រង្វាន់​មិត្ត​ភាព​អន្តរ​ជាតិ International Champions Cup ឆ្នាំ២០១៦ នេះ៕






ភាព​យន្ត​​បែប​​កំប្លែង ព្រឺ​​ព្រួច រន្ធត់ រឿង​ «៣០​​ថ្ងៃ» ចាក់​​បញ្ចាំង​​ថ្ងៃ​​ទី​​៣១ ខែ​​សីហា​នេះ​ហើយ! មានវិឌីអូ

(ភ្នំពេញ)៖ ភាពយន្តបែបកំប្លុកកំប្លែង ភ័យរន្ធត់ ព្រឺព្រួច មានចំណងជើងថា​«៣០ថ្ងៃ» ដែលជាវណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្ម មហាហង្ស នឹងត្រៀមចាក់បញ្ចាំងជូនទស្សនិកជន ទស្សនានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅតាមបណ្ដារោង​ភាពយន្តទំនើប​នានា ក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាប។ 

ភាពយន្តរឿង «៣០ថ្ងៃ» បាននិយាយ អំពីដំណើរដើមទងរបស់ក្រុមហ៊ុនមួយ ដែលបានមកជួលផ្ទះក្នុងតម្លៃថោក ប៉ុន្តែម្ចាស់ផ្ទះបាន ប្រាប់ថា បើក្រុមហ៊ុននេះ អាចដំណើរការ​អាជីវកម្មរបស់ខ្លួន បានលើសពី៣០ថ្ងៃ ពោលឲ្យតែឈានចូលដល់៣១ថ្ងៃម្ចាស់ផ្ទះ នឹងប្រគល់ ឲ្យក្រុមហ៊ុននេះ បន្តអាជីវកម្មរហូតដល់ទៅ ៥ឆ្នាំ ។ លើសពីនេះ អ្វីដែលពិសេស​ទៅទៀតនោះ គឺម្ចាស់ផ្ទះបានបើកដៃ ឲ្យម្ចាស់ក្រុមហ៊ុន ដែលជាកំឡោះសង្ហា​ តាមញ៉ែកូនក្រមុំរបស់ខ្លួន​ឲ្យបានទៀតផង ហើយបើញ៉ែបាន និងត្រូវរ៉ូវគ្នា ម្ចាស់ផ្ទះនឹងលើកឲ្យម្ចាស់​ក្រុមហ៊ុន​ នោះទៀតផង ។ 

យ៉ាងណាមិញ អ្វីដែលនៅពីក្រោយខ្នង នៃភាពងាយស្រួលនេះ គឺដោយសារតែផ្ទះនេះ មានខ្មោចរស់នៅមួយគ្រួសារមិនព្រមទៅ ចាប់ជាតិអ្វីទាំងអស់ ហើយម្ចាស់ផ្ទះចង់លក់ ឲ្យទៅនរណាផ្សេងក៏មិនបាន ។ ហេតុដូចនេះម្ចាស់ផ្ទះ ចង់សាកទៅលើម្ចាស់​ក្រុមហ៊ុន ដែលទើបមកពីបរទេសមួយនេះ ដើម្បីចង់ដឹងថា តើពួកគេមានវិធីសាស្រ្តអ្វី ក្នុងការកំចាត់ខ្មោច ចេញពីផ្ទះនេះហើយ​ក៏ក្នុងបំណងផ្សា​សាច់ផ្សាឈាម ជាមួយគ្នា​ទៀតផង ។ 

ទោះជាយ៉ាងណា ក្នុងដំណាក់កាលនៃការ បើកអាជីវកម្មលក់ស្រោមអនាម័យ របស់ក្រុមហ៊ុនមកពីបរទេសខាងលើ​បានជួបប្រទះ នូវអហ្ភូតហេតុជាច្រើន មានទាំងភាពភ័យរន្ធត់ ព្រលឹងចុងសក់ និងកំប្លែងលាយឡំគ្នា ។ ប៉ុន្តែចុងក្រោយ ដោយសារតែមានគ្រូ បង្ក្រាបខ្មោច ដ៏ចម្លែកម្នាក់ប្រាប់ថា ខ្មោចទាំងនោះខ្វះមនោសញ្ចេតនា ទើបពួកគេប្រើយ័ន្តប្លែក និងវិធីកម្ចាត់ពិសេសមួយ ទើបខ្មោចទាំងនោះ ព្រមទៅចាប់ជាតិបានសម្រេច ហើយពួកគេក៏បានស្នាក់នៅគម្រប់៣០ថ្ងៃ ឆ្លងចូល៣១ថ្ងៃ សម្រេចតាមលក្ខខណ្ឌ របស់ម្ចាស់ផ្ទះ យ៉ាងសុខសាន្ត៕
  
   

តារាសម្ដែង នាង​ សូរ្យ អេណា រងការ​​ជេរ​​បញ្ចោ​កប់ៗ​​មាត់ ពី​​អ្នក​​លេង Face​book ម្នាក់​​ថា «មី​សំ​ផឹង​គ្រប់​ជាតិ យកប្តីគេ»

(ភ្នំពេញ)៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត ខណៈនៅសុខៗស្រាប់តែមាន Acount Facebook មួយបាន​ចេញមុខ​ហែកហួ ដោយចោទប្រកាន់ថា តារាសម្តែង និងជាតារាម៉ូឌែល កញ្ញា សូរ្យ អេណា បានលួច​ទា​ក់ទងស្នេហ៍ជាមួយប្តីគេ ដោយប្រើពាក្យអសុរោះជេរបញ្ចោ កប់ៗមាត់គួរឲ្យព្រឺក្បាល។ មិនតែប៉ុណ្ណោះ ស្រីម្នាក់នោះ ក៏បានបញ្ជាក់ទៀតថា តារាស្រីនាង សូរ្យ អេណា មិនត្រឹមតែយកប្តីគេ​នោះទេ នាងថែមទាំងហ៊ានផ្គើន​ ចង់ណាត់ជួបមុខប្រពន្ធគេ​ទៀតផង។ 

នៅលើ Acount Facebook ដែលមានឈ្មោះថា «Marie Yong» បានបង្ហោះភ្ជាប់ជាមួយរូបភាព និង​សរសេរជេរបញ្ចោ យ៉ាងកប់​ៗ​មា​ត់ លើតារាស្រីកញ្ញា សូរ្យ​ អេណា ថា «ជួយមើលមីសំផឹងគ្រប់ជា​តិនិង(ហ្នឹង)វាផ្ញើ​សារមកជេរ​ប្រពន្ធដើមគេចុះលោកអើយ លោកអត់ដែលឃើញទេ។ ពិត​ជាធ្វើស្រីសំផឹងដ៏ក្លាហានមែន ចឹងតើបា​នជាចេះតែមានគេជះទឹកអាស៊ីត មកពីយកប្តីគេហើយផ្គើន​ដាក់ប្រ​ពន្ធគេចឹង។ សមគ្នាហើយយកទៅអាក្តម៉ាយួ១០០ និងមីក្តិតម៉ា១០០ដូចគ្នា អូរមួយវិញទៀត កុំឲ្យថាអាញ់មិនបាន​ប្រាប់អាសារទៅពិនិត្យឈាមផង ណាមីអស់សាច់!»។ 

ប្រភពពីម្ចាស់ Acount Facebook ដដែលនេះបានបន្តថា «ជួយ Shres ឲ្យមីរលាយនឹងបានមើ​លផង គ្មានម៉ែឪណាប្រដៅកូនឲ្យយកប្តីគេដូចឪងែង​ទេ ឲ្យតែក្តរបស់គេ ដឹងតែមានជាតិណាស់មីខ្មៅ ខ្មៅទាំងក្តិតហើយ នៅខ្មៅចិត្តទៀត។ ហ៊ានផ្គើនផ្ញើសារឆ្លើយឆ្លង ជាមួយប្រពន្ធគេសុទ្ធតែបើខ្លាំង ឲ្យប្រពន្ធដើមចេញមុខមកជួបងែងទៀត។ ប្រពន្ធដើមគេមិនខ្លាំងដូចមីរន្ទះផ្ទ​ប់ឯងចឹងទេ!»។ 

ម្ចាស់ Acount Facebook ឈ្មោះថា «Marie Yong» នេះបានបន្ថែមថា «សំណាងណាស់ ប៉ះប្រពន្ធគេស្លូត បើប៉ះប្រពន្ធគេកាចវិញ ច្រាស់ទឹកអាស៊ីតហើយមីសំផឹង។ ដូរឡានថ្មី ទិញផ្ទះថ្មី ដើរលេ​ងហ៊ឺហារណាស់ ជាចុងក្រោយនេះជូនពរឲ្យ​ហងងាប់ដោយសារក្តប្តីគេ មីនេះវាធ្វើតារាដើ​ម្បីតែទាក់យកប្តីគេ មីស្រែកឃ្លានប្តីគេ វាមិនខ្មាស់គេទេ ដែលវាធ្វើចឹង!»។​ 

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នេះគេហទំព័រ Khmertalking មិនទានអាចស្វែងរ​ក​ការ​បំ​ភ្លឺ ​ចំពោះការចោទប្រកាន់ខាងលើ ពីសំណាក់សាមីខ្លួន កញ្ញា សូរ្យ​​​ អេណា បាននៅឡើយទេ។ ដូ​ច្នេះKhmertalkin រង់ចាំស្វាគមន៍ជានិច្ចនូវរាល់ការចេញមុខ បកស្រាយពីកញ្ញា សូរ្យ អេណា ដើ​ម្បីបញ្ជាក់ការពិត និងជម្រះមន្ទិលសង្ស័យ។ 

សូមបញ្ជាក់ដែរថា ​មិន​ត្រឹ​មតែជេប​ញ្ចោរប៉ុណ្ណឹងនោះទេ គឺម្ចាស់ Acount Facebook ដែលមានឈ្មោះ​ថា «Marie Yong​» បានជេរប្រមាថដោយប្រើប្រាស់ពាក្យអសុរោះ ពិបាកនឹងស្តាប់ជាច្រើន​ទៀត ទៅលើតារាស្រីកញ្ញា សូរ្យ អេណា ប៉ុន្តែយ៉ាងមិញ Khmertalking សូមមិនធ្វើការបរិយាយ​ទាំងអស់នោះទេ គឺទុកភារកិច្ចនេះ ដើម្បីឲ្យប្រិយមិ​ត្តចូលអានខ្លឹមសារលម្អិត និងពិចារណា​ នៅខាងក្រោ​មនេះទាំ​ងអស់គ្នាចុះ៕




ហួស​ចិត្ត! ស្រវឹង​ស្រា​ ខំ​បើក​បរ​​មក​ឲ្យ​​ប៉ូលិស​​ជួយ​ជូន​ទៅ​កន្លែង​​​ផ្សេង ​​ដូច​មក​ប្រាប់​​​ឲ្យ​​ចាប់​ខ្លួន

(ញូវហ្សឺលែន)៖ ស្ត្រីម្នាក់រស់នៅប្រទេសញូវហ្សឺលែនត្រូវបានចាប់ខ្លួន បន្ទាប់ពី​នាងបើករថយន្តចូលមកកាន់ប៉ុស្តិ៍ប៉ូលិសដោយខ្លួនឯង ដើម្បី​ប្រាប់​ពួក​គេ​ថា នាង​ស្រវឹង​ខ្លាំង​ណាស់ ដែល​បើកបរមកទីនេះ។ 

Amanda Jane Boyd អាយុ៥០ឆ្នាំនិយាយ​ថា នាងកំពុងធ្វើរឿងត្រឹមត្រូវដែលមករកប៉ូលិស ដើម្បីស្នើពួកគេជួយនាំនាង​ទៅ​កន្លែង​ដែល​ចង់​ទៅ​ដែល​នាង​មិន​គិត​ថា ត្រូវ​គេ​ចាប់​ខ្លួន​បែប​នេះ​ទេ​។ ស្ត្រីចំណាស់រូបនេះ​មានអាការៈស្រវឹងស្រាខ្លាំង ពេលដែលនាងមកដល់ស្ថានីយប៉ូលិស Blenheim ហើយ​ពេល​មក​ដល់​នាង​​ប្រាប់​មន្ត្រី​ប៉ូលិស​ថា ខ្លួន​ចង់​ទៅ​វិហារ​គ្រីស្ត​តែ ដោយ​នាង​ស្រវឹង​ខ្លាំង​ចង់​ឲ្យ​ពួក​គេ​ជូន​នាង​ទៅ​ទី​នោះ ប៉ុន្តែមិនសំណាងនាង​ បែរជាត្រូវចាប់ខ្លួនទៅវិញព្រោះប៉ូលិសដឹងថា នាងបើករថយន្តទាំងស្រវឹងមកទីនេះ ដែលការធ្វើតេស្តជាតិអាល់កុល លើសកម្រិតខ្លាំង។ 

នេះជាលើកទីបី​​ដែល Amanda Jane Boyd ត្រូវចាប់ខ្លួន ព្រោះបើកបរក្នុងស្ថានភាពស្រវឹងជោគជាំបែបនេះ ហើយលើកនេះដែលនាង​គិត​ថា កំពុង​ធ្វើ​រឿង ត្រឹម​ត្រូវ​បើករ​ថ​យន្ត​មក​ប៉ុស្តិ៍ ប៉ូលិសឲ្យពួកគេជួយ ជូនទៅវិហារគ្រីស្ត បែរជាមិនដូចការគិតព្រោះ នាង​ត្រូវ​ចាប់​ខ្លួន​ពី​បទ​បើក​បរ​ទាំង​ស្រវឹង​៕


អាយុ ១៤ឆ្នាំសោះ លួចរថយន្ត​បើកដឹក​គូស្នេហ៍ អាយុ ១២ឆ្នាំ ដើរលេង អកុសល​ជួប​គ្រោះថ្នាក់ ស្លាប់​ខាងស្រី​

(កាណា​ដា)៖ គួរឲ្យភ្ញាក់ផ្អើលមែន ដែលក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ក្លាយជាចោរលួចរថយន្តមួយគ្រឿង បើកទៅដឹកមិត្តស្រីអាយុ​១២ឆ្នាំដើរលេង រួចរហូតជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យគូស្នេហ៍ក្មេងខ្ចីត្រូវ ស្លាប់យ៉ាងអណោចអធ័ម។ 

ហេតុការណ៍នេះ កើតឡើងនៅផ្លូវ Hurontario រដ្ឋ Ontario ប្រទេសកាណាដា ក្មេងប្រុសបង្កហេតុមិនត្រូវ​បានស្គាល់ អត្តសញ្ញាណទេ ដោយនៅថ្ងៃកើតហេតុ គេបានលួចរថយន្តមួយគ្រឿង ម៉ាក Toyota SUV ដែលមានតម្លៃជាង ៥ពាន់ដុល្លារ ពីតំបន់មួយទៅដឹកក្មេងស្រី ជាដៃ​គូដើរ​កំសាន្ត តែអកុសល ក៏បើកមិនប្រយ័ត្ន ក៏ទៅបុករនាំងផ្លូវ ​​ចូលកន្លែងបោះជំរំមួយ បណ្តាលឲ្យរថយន្តខូច​ខាតទាំងស្រុង។ 

ចំណែកក្មេងស្រីក៏ស្លាប់ នៅកន្លែងកើត​ហេតុ ប៉ុន្តែក្មេងប្រុសមិនគ្រោះថ្នាក់ ដល់ជីវិតទេហើយកំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យមុននឹងត្រូវប៉ូលិសសួរចម្លើយ ព្រោះគេជាប់ពាក់ព័ន្ធ នឹងករណីជាច្រើន ដូចជាបើកបរដោយការធ្វេសប្រហែស បណ្តាលឲ្យមនុស្សស្លាប់ គ្មានប័ណ្ណបើកបរ និងចោរ​កម្មផងដែរ៕

គួរ​ឲ្យ​ព្រួយ​បារម្ភ! វីរុស Zika ៤​ករណី ទំនង​ជា​អាច​​ចម្លង​ពី​​សត្វ​​មូស នៅ​ក្នុង​ទឹក​ដី​អា​មេរិក​ផ្ទាល់

(ផ្លូរីដា)៖ រដ្ឋផ្លូរីដាទំនងជាមានករណីដំបូង នៃវីរុស Zika ដែលចម្លងដោយសត្វមូស នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះ​បើ​តាម​សម្តី​អភិបាល​រដ្ឋ​លោក Rick Scott ដែល​ត្រូវ​បាន ដក​ស្រង់​ដោយ​​សារ​ព័ត៌​មាន​​ស៊ិនហួ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​។ 

មិនទាន់មានសត្វមូសនៅក្នុងរដ្ឋ ត្រូវបានធ្វើតេស្តដឹងថា មានផ្ទុកវីរុស Zika នោះទេ ប៉ុន្តែមានស្រ្តីម្នាក់ និងបុរស៣នាក់​នៅ​តំបន់ Miami-Dade និង​​តំ​​បន់ Broward ទំនង​​ជា​​ផ្ទុក​​វីរ៉ុស​​នេះ​ដោយ​​សារ​​​សត្វ​​មូល​​ខាំ​​។ នេះ​​បើ​តាម​​សម្តី​​លោក Rick Scott លើក​ឡើង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ទី​ក្រុង Orlando។ 

កន្លងមកនេះ មនុស្ស១,៦៥០នាក់ទៅហើយ ដែលបានឆ្លងវីរ៉ុស Zika នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកជំងឺ៤នាក់​នៅ​ក្នុង​រដ្ឋ Florida នេះ​អាច​ជា​អ្នក​ជំងឺ​ដំបូង ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង ក្រុមអ្នកធ្វើដំណើរនៅខាងក្រៅសហរដ្ឋអាមេរិក។ 

ក្រុមមន្ត្រីសុខាភិបាលជឿជាក់ថា ការចម្លងវីរុសនេះ បានកើតឡើងនៅតំបន់តូចមួយ ភាគខាងជើងនៃ ទីក្រុង Miami នៃស្រុក Wynwood expressions ជា​ស្រុក​ល្បី​ល្បាញ​មួយ នៅ​សហរដ្ឋអា​មេរិក​។ បច្ចុប្បន្ន​ផ្នែក វេជ្ជ​សាស្ត្រ​របស់អាមេរិកកំពុង​តែសស្រាក់សស្រាំយ៉ាងខ្លាំង ក្នុងការស្វែងរកប្រភពដើមនៃវីរុស ដែល​ដំបូង​ឡើង​បាន​រីក​រាល​ដាល​តែ​នៅ​តំបន់​អា​មេរិក​ខាង​ត្បូង​នោះ​៕


ប្រតិភូ និង​អត្ត​ពលិក​កម្ពុជា ទៅ​ដល់​ប្រេ​ស៊ីល​ហើយ ក្រោយ​ធ្វើ​​ដំណើរ​អស់​ជាង ៣០​ម៉ោង

(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលចេញទៅដំណើរចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games នៅ​ទី​ក្រុង Rio ប្រទេស​ប្រេ​ស៊ីល បាន​ទៅ​ដល់​គោល​ដៅ​ដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ៣០​ម៉ោង។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌​មាន​លើ​ទំព័រ Facebook ផ្លូវ​ការ​របស់​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។ 

នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ មន្ដ្រី NOCC បានបង្ហោះលើប្រព័ន្ធទំនាក់ទំនងយក្សនេះថា «បន្ទាប់ពីចំណាយពេលហោះហើរនិងប្តូរជើង​យន្ត​ហោះ​សរុប​៣០​ម៉ោង​រួច​មក​ប្រតិភូ គ្រូបង្វឹក កីឡាករ-ឡាការិនីកម្ពុជា បានមកដល់ព្រលានយន្តហោះទីក្រុងរីយ៉ូ ប្រទេសប្រស៊ីល ដោយសុវត្ថិភាព ហើយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​បន្ត​តាម​រថ​យន្ត​ចំនួន ២​ម៉ោង​ទៀត​ទៅ​កាន់​បុរី​អូឡាំ​ពិក»។ 

គួរបញ្ជាក់ផងដែរថា បេសកកម្មនេះ គឺដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ខណៈអត្តពលិកកម្ពុជា ៦រូប រួមមានកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី, កីឡាហែលទឹក ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទីនី, កីឡាអត្តពលកម្ម (រត់ប្រណាំង) នីកូ និងកីឡាការិនី លី ណារី និងកីឡាការិនីចំបាប់ ចូវ សុធារ៉ា។ ចំណែកពិធីបើកការប្រកួតកីឡា Olympic Games លើកទី៣១នេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ៕




Friday, July 29, 2016

សួស វីហ្សា ដល់ថ្ងៃ​ឡើងជ្រុញ ស្នើដល់​មហាជន បោះ​ឆ្នោត​ជួយ​គាំទ្រ


(ភ្នំពេញ)៖ ខណៈដែលការប្រឡង​​ក្នុងកម្មវិធី កំពូលតារាអាជីពដ៏ល្បី «I am a vocalist Cambodia» ដែ​លរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ហង្សមាស សប្តាហ៍ទី២ កាន់តែកៀកចូលមកដល់ តារាចម្រៀងរូបស្រស់សម្តីផ្អែម កញ្ញា សួស វីហ្សា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះសារនៅលើបណ្តាញសង្គម​​ហ្វេសប៊ុក​ដោ​យបង្ហា​ញពីអារម្មណ៍ភ័យផង និងអរផង ហើយក៏បានស្នើឲ្យមហាជន បោះ​ឆ្នោត​គាំ​ទ្រនាង​ផងដែរ។ 

តារាចម្រៀងស្រី កញ្ញា សួស វីហ្សា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបបែបនេះថា «ថ្ងៃស្អែកដល់ពេលឡើងជ្រុញហើយ បងប្អូនទាំងអស់គ្នាតើបងប្អូន មានជួយបោះឆ្នោតឲ្យខ្ញុំខ្លះអត់? លេខរៀងខ្ញុំ លេខ៥ ផ្ញើ​ទៅ២០១៦ ជាកាស្រេច ។ មិនដឹងថាយប់ស្អែកនេះ អ្នកណាត្រូវចាកចេញមុនគេ​ទេ (I am a vocalist Cambodia)»។ 

កញ្ញា សួស វីហ្សា ក៏បានបន្ថែមថា «ពុកម៉ែបងប្អូនអាចចូលរួមទស្សនា ដោយសេរីនៅស្ទូឌីយ៉ូហ​ង្សមាស HDTV ក្នុងផ្សារ​ទំនើប Eon Mall ជាន់ទី៤ ដោយមានការ​ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូ​រទស្សន៍ហង្សមាស HDTV ផងដែរ។ មានតែពុកម៉ែបងប្អូនទេ ដែលជាអ្នកដាក់ពិន្ទុលើសម្លេង នឹងជាអ្នកសម្រេចជោគវាសនា របស់ពួក​ខ្ញុំ។​ បើស្រឡាញ់ចូលចិត្ត​សម្លេងរបស់ខ្ញុំ សូមចូលរួមបោះឆ្នោតគាំទ្រដល់នាងខ្ញុំផង ព្រោះវាសនារបស់ខ្ញុំ ស្ថិតក្នុងការបោះឆ្នោតរបស់បងប្អូនហើយ!»។ 

បន្ទាប់ពីឃើញការបង្ហោះ របស់តារាចម្រៀងស្រី កញ្ញា សួស វីហ្សា ដោយទទូ​ចស្នើឲ្យមាន​ការ​ផ្ញើសារចូលរួមបោះឆ្នោតឲ្យនាង យ៉ាងដូ​ច្នេះ គេសង្កេតឃើញមានអ្នកគាំទ្រនាងជាច្រើន បានផ្ញើ​សារឆ្លើយតបវិញថា ពួកគេនឹងចូលរួមបោះ​ឆ្នោតគាំទ្រ វីហ្សា ដើម្បីបានបន្ត​នៅក្នុងកម្មវិធី​នេះ។ 

សូមបញ្ជាក់ថា កម្មវិធីប្រឡងកំពូលតារាអាជីពដ៏ល្បី «I am a vocalist Cambodia» ដែលទិញសិទ្ធិ​ផ្តាច់​មុខ ដោយក្រុមហ៊ុនហង្សមាស HDTV គឺជាកម្មវិធីប្រឡងចម្រៀងល្បីលេខ១ នៅប្រទេ​ស​កូរ៉េ និងចិន ដែលបច្ចុប្បន្នបានបង្ហាញវត្តមាន នៅលើទឹកដីប្រទេសកម្ពុជាហើយ។ ចំពោះកម្មវិធីប្រឡងកំពូល​ តារាអាជីពដ៏ល្បី «I am an artist Cambodia» លំដាប់ពិភពលោកនេះ ក៏មាន​បេ​ក្ខ​ភាព តារាចម្រៀងល្បីៗជាច្រើន របស់ផលិតកម្មហង្សមាស ចូលរួមប្រឡងប្រជែងផងដែរ ដោយលទ្ធផលអ្នកឈ្នះ ជ័យលាភី ក្នុងកម្មវិធីនឹងទទួលបាន​ថវិកាចំនួន១០០លានរៀល៕



ប្រធានា​ធិប​តី​តួក​គី ចង់​​ឲ្យ​​កង​​កម្លាំង​​ប្រដាប់​​អាវុធ និង​​​ទី​​ភ្នាក់​ងារ​​ស៊ើប​ការណ៍​​សម្ងាត់​​ជាតិ ស្ថិត​​នៅ​​ក្រោម​​​ការ​​​គ្រប់​​គ្រង​​របស់​​​​​​លោក​​​តែ​​ម្នាក់​​គត់

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងឲ្យដឹងថា លោកចង់កងកម្លាំងប្រដាប់អាវុធ និង​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ស្ថិតនៅក្រោមការគ្រប់គ្រង​​របស់​​ប្រធានាធិបតីតែម្នាក់គត់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា។ 

សេចក្ដីប្រកាសជាផ្លូវនេះ ត្រូវបានធ្វើឡើង ក្រោយពេលដែល​លោក​ប្រធានាធិបតី Erdogan បានជួបប្រជុំ​ជា​មួយក្រុមប្រឹក្សាយោធាកំពូល របស់ប្រទេសតួកគី ហើយច្បាប់ថ្មីនេះ អាចនឹងអនុម័តនៅ​ក្នុងពេលឆាប់ខាងមុខ​នេះ ព្រោះដើម្បីការពារប្រទេសមិនឲ្យរដ្ឋប្រហារយោធា ដូចកាលពីថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅនេះ។ 

គួរបញ្ជាក់ផងដែរ​ថា នៅថ្ងៃទី១៥-១៦ ខែកក្កដាកន្លងទៅនេះ មានករណីរដ្ឋប្រហារមួយ​នៅក្នុង​ប្រទេស​តួកគី ក្នុង​គោលដៅ​ទម្លាប់​ប្រធានាធិបតីលោក Tayyip Erdogan ប៉ុន្តែការធ្វើរដ្ឋប្រហារ​ត្រូវបានបរាជ័យ ហើយ​មាន​មនុស្សជាច្រើននាក់​ត្រូវបានចាប់ខ្លួន និងបាញ់ចោល ក្នុងបទសមគំនិត៕


សឿ សុធារ៉ា នាំកូន​ដើរ​លេង​នៅ​​​ថៃ ទិញ​កា​បូប​តម្លៃ​រាប់​ពាន់​ដុល្លារ មិន​ខ្វល់​ពី​ស្វាមី

(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះ មានរូបសម្រស់ស្រស់សោភា អ្នកនាង សឿ សុធារ៉ា ត្រូវបានគេមើលឃើញថា អ្នកនាងហាក់បាត់ទីផ្សារ​​​​សម្ដែងសូន្យឈឹង ខណៈដែលតារាថ្មីៗ រះព្រោងព្រាត មានការងារធ្វើស្ទើរ​តែរកពេលសំរាកគ្មាន ប៉ុន្តែនាងមិនមានអ្វីសម្ដែងជា​ដុំកំភួនឡើយ ​ព្រោះតារាសម្ដែងថ្មី សម្ដែងរឿងច្រើនគគោក​ ឯរូបសម្រស់ក៏ស្រស់សោភា​ជាងនាង។ ថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បាននាំកូនស្រីបណ្ដូលចិត្ត ដើរលេងនៅក្រៅប្រទេស និងបានទិញសម្ភារប្រើប្រាស់ មានតម្លៃរាប់ពាន់ដុល្លារ។ 

តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ហាក់បង្កប់ភាពមិនសូវសប្បាយចិត្តជាច្រើន ព្រោះបើក្រឡេកមើលពីសង្គមការងារ និងមុខរបររបស់នាង ជាពិសេសសំអាងការ​ ​ក៏មិនសូវមានប្រជាប្រិយភាពដូចមុនដូចគ្នា ខណៈកេរ្តិ៍៍ឈ្មោះ​ក៏ដាំក្បាលចុះ ស្ទើរតែហៅលែងឮទៅហើយ។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា ​ថ្វីត្បិតតែមើលទៅ រកប្រាក់ចំណូល​មិនសូវបានច្រើនក្ដី ប៉ុន្តែអ្នកនាងមិនបានធ្លាក់ខ្លួន ដុនដាប​អ្វីឡើយ ពោលកម្រិតជីវភាពរបស់នាង និងគ្រួសារនៅតែមានលក្ខណៈធូរធាដដែល ជាក់ស្ដែងថ្មីៗនេះ អ្នកនាង​បាននាំកូនស្រី គឺ​កុមារី តារា ពិមាន ដើរកំសាន្តក្រៅប្រទេស ទោះបីអវត្តមានសា្វមី​ គឺលោក សាពូន មីដាដា ក៏ដោយ។ 

អ្នកនាង សឿ សុធារ៉ា ក្រៅពីនាំកូនស្រីដើរ​លេង​ក្រៅប្រទេស ​នាងក៏បានបង្អួតកាបូបថ្មីម៉ាក «អិលវី» ដែល​​បានទិញពីប្រទេសថៃ តម្លៃជាង២ពាន់ដុល្លារ ​​ហាក់ប្រាប់ទស្សនិកជនថា អ្នកនាងក៏ជាតារាប្រើសម្ភារៈម៉ាកល្បីៗនឹងគេដែរ​។ ​សឿ សុធារ៉ា មិនត្រឹមតែបានទិញរបស់របរទាំងនោះទេ ​ថែមទាំងបានថត​ហាង និង សកម្មភាពទាំងស្រុង ពេល​នាងទិញកាបូបតម្លៃថ្លៃ​ទាំងនោះផងដែរ ព្រោះក្នុងសង្គមសិល្បៈបច្ចុប្បន្ន ច្រើនតែផ្ចាញ់ផ្ចាលគ្នា ថាទិញរបស់កូពី គ្មានគុណភាព​៕



ប្រភេទ​កីឡា​បាល់​ទាត់ ចាប់​ផ្តើម​មុន​គេ ក្នុង​កីឡា​អូឡាំ​ពិក Rio 2016 នៅ​ប្រេ​ស៊ីល

(ក្រុងរីយ៉ូ)៖ ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស-នារី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ Rio 2016 នៅប្រទេស​ប្រេ​ស៊ីល ចាប់​ផ្តើម​ប្រកួត​មុន​គេ គឺ​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា មុន​កម្ម​វិធី​បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៥ សីហានោះ។ 

យោងតាមគេហទំព័រផ្លូវការរបស់ Rio 2016 បានឲ្យដឹងថា កីឡាបាល់ទាត់ ជាប្រភេទកីឡា១ប្រភេទ ក្នុងចំណោម ២៨កីឡា ដែល​ដាក់​ឲ្យ​ប្រកួត​ក្នុង Rio 2016 លើក​ទី​៣១​នេះ​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីន ផ្នែក វិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស លេងត្រឹមអាយុក្រោម​២៣ឆ្នាំ និង​វិញ្ញាសា​ផ្នែក​នារី លេង​ឈុត​ធំ ជម្រើស​ជាតិ​តែម្តង។ 

សម្រាប់វិញ្ញាសាផ្នែកបុរស ដែលប្រកួតត្រឹមអាយុក្រោម ២៣ឆ្នាំនោះមាន ១៦ក្រុម ចែកចេញជា៤ពូល ដោយក្នុង១ពូល មាន៤ក្រុមក្នុង​នោះ​រួម​មាន ពូល A៖ អ៊ីរ៉ាក់ ដាយណឺម៉ាក អាហ្វ្រិកខាងត្បូង និង U-23 របស់ម្ចាស់ផ្ទះប្រេស៊ីល។ ពូល B៖ ស៊ុយអែត កូឡុំប៊ី នីហ្សេរីយ៉ា និងជប៉ុន។ ពូល C៖ ម៉ិចស៊ិក ហ្វីជី អាល្លឺម៉ង់ និងកូរ៉េខាងត្បូង និងពូល D៖ ហុងឌុយរ៉ាស់ អាល់ហ្សេរី ព័រទុយហ្គាល់ និងអាហ្សង់ទីន ដោយ​ចាប់​ផ្តើម​ប្រកួត​សន្សំ​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​ទី​០៤ ខែ​សីហា​ត​ទៅ​ហើយ​។ 

ទន្ទឹមគ្នានោះដែរ សម្រាប់កីឡាបាល់ទាត់ វិញ្ញាស្រ្តីវិញ មាន ១២ក្រុម ចែកចេញជា៣ពូល ដោយក្នុង១ពូល មាន៤ក្រុម ចាប់ផ្តើមប្រកួតជម្រុះ​សន្សំ​ពិន្ទុ​មុន​គេ ថ្ងៃ​ទី​០៣ ខែ​សីហា ផ្តើមចេញពីពូល E៖ ស៊ុយអែត អាហ្វ្រិកខាងត្បូង ចិន និងម្ចាស់ផ្ទះប្រេស៊ីល។ ពូល F៖ កាណាដា អូស្រ្តាលី ហ្ស៊ីមបាវ៉េ និងអាល្លឺម៉ង់ និងពូល G៖ អាមេរិក ញូវហ្សេឡេន បារាំង និង កូឡុំប៊ី៕ 

សូមជម្រាបថា កម្ពុជា ក៏មាន៤ប្រភេទកីឡា ស្មើនឹង៦អត្តពលិក សម្រាប់ចូលរួមប្រកួតប្រជែងដណ្តើមមេដាយនឹងគេ ដែរមាន កីឡា​តេក្វាន់ដូ ហែល​ទឹក ចំបាប់ និង​កីឡា​អត្ត​ពល​កម្ម (រត់ប្រណាំង) ដែលបានចេញដំណើរកាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ក្រោម​ការ​ដឹក​នាំ​របស់​លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូ ឡាំ​ពិក​កម្ពុជា (NOCC)៕


ខេមរៈ សិរីមន្ត និង នី រតនា នាំយក​ថវិកា ១៥,០០០​ដុល្លារ បាន​មក​ពី​​ការ​សម្ដែង​​នៅ​កូរ៉េ បរិច្ចាគ​​​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​

(ភ្នំពេញ)៖​ តារាចម្រៀង​ ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត និងអតីត​ម្ចា​ស់ជ័​យលាភី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក Cambodian Idol លោក នី រ​តនា កាលពីរសៀល​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ បាននាំយកថវិកា​សប្បុរជន ចំនួ​ន​១៥,០០០ដុល្លារ ទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជួយព្យាបាលកុមារ ក្រីក្រធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ 

បើតាមការឲ្យដឹង ពីតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោក នី រតនា បាននិយាយថា​ ថវិកាចំនួន ១៥,០០០ដុល្លារ ដែល​ពួកលោក បាននាំយកទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផានេះ គឺជាថវិកា ដែលបានមកពីការរ៉ៃអង្គាស ពីបងប្អូនខ្មែររស់នៅប្រទេសកូរ៉េ អំឡុងពេលចេញទៅច្រៀង និងសម្តែងនៅទីនោះ កាលពីពេលថ្មីៗកន្លងមកនេះ។ 

តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មហង្សមាស លោក នី រតនា បាននិយាយទៀតថា «ថ្ងៃនេះខ្ញុំ ក៏ដូចជាបងៗ ដែលបានទៅសម្ដែងនៅឯប្រទេសកូរ៉េ កាលពីប៉ុន្មានថ្ងៃមុននោះ រួមនឹងក្រុមហ៊ុ​ន ធារ៉ា ប៊ីយូធី បានពាំនាំនូវថវិកាបន្តិចបន្តួច យកមកជូនដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជួយ​ទៅដល់ ប្អូនៗកុមារ ដែលកំពុងតែមានជំងឺ ក៏ដូចជាខ្វះខាតនូវថវិកាខ្លះៗ ហើយថ្ងៃនេះដែរ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលខ្ញុំបានចូលរួមចំណែក ជួយដល់មន្ទីរពេទ្យ ក៏ដូចជាបានជួយទៅដល់សង្គមផងដែរ!»។ 

សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យធំជាងគេ នៅប្រទេសកម្ពុជា ដែលមានគោលកា​រ​ណ៍​មនុស្សធម៌ ផ្តោតសំខាន់លើការព្យាបាល និងសេវាសុខភាព ដោយឥតគិតថ្លៃសម្រាប់កុ​មា​រ​នៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមជំនួយថវិកា​ ពីរាជរដ្ឋាភិបាលកម្ពុជា និ​ង រដ្ឋាភិបាលប្រទេស​ស្វីស ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ មន្ទីពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ និងជាកន្លែងផ្តល់ក្តីសង្ឃឹម ដល់កុមារនៅប្រទេសកម្ពុជា ជាពិសេសកុ​មារក្រីក្ររាប់ម៉ឺននាក់ ដែលឪពុកម្តាយពួកគេទាំងនោះ ខ្វះលទ្ធភាព ដើម្បីស្វែងរកសេវាព្យាបាលជំងឺដល់កូនៗ៕




ចង់​សន្សំ​លុយ​​សុខ​ចិត្ត​​ទិញ​​អង្ករ​​ថោក​ញ៉ាំ ទី​បំ​ផុត​​ត្រូវ​ប៉ូលិស​​ផាក​អស់​ ៤០០ដុល្លារ​ទទេ ព្រោះ​​ដឹក​​ហួស​​ចំណុះ​

(អង់គ្លេស)៖ បុរសជនជាតិអង់គ្លេសម្នាក់ ខំសន្សំលុយមិនហ៊ានទិញរបស់ណាថ្លៃនឹង​គេ ដោយថ្ងៃមួយគាត់បានទិញអង្ករតម្លៃថោក ទាំងការ៉ុងដាក់ក្នុងរថយន្តឡើងទ្រុឌ តែមិនសំណាងបុរសនេះ ក៏បានបើករថយន្តជួប​នឹងប៉ូលិសក៏ហៅឈប់ ត្រួត​ពិនិត្យ ហើយពួកគេបានឃើញបុរសនោះ បើកបរមើលទៅងាយរងគ្រោះថ្នាក់​បំផុត ទើបឃាត់ខ្លួនគេណែនាំសិន មុននឹងឲ្យបន្តដំណើរ។ 

ក្រុមប៉ូលិសមួយចំនួនទៀត ត្រូវបានដាក់ល្បាត​នៅផ្លូវ Cambridgeshire និង Hertfordshire ក៏ប្រទះឃើញរថយន្តបុរសនេះ ជិះកាត់ទៀត តែដោយមានការសង្ស័យ ឃើញរថយន្ត ហាក់ខុសប្រក្រតី​ក៏ហៅឲ្យ ឈប់រួចពិនិត្យ ឃើញមានបាវអង្ករផ្លាស្ទិកជាច្រើន នៅក្នុងរថយន្តទើបសាកសួរម្ចាស់ តែគេឆ្លើយថា អង្ករថោកទើប សម្រេចទិញវា យកមកស្តុកទុកដោយមួយបាវ មានតម្លៃត្រឹមតែ២០ដុល្លារប៉ុណ្ណោះ។ 

នៅថ្ងៃកើតហេតុ ប៉ូលិសនៅផ្លូវ Dunstable បានបញ្ឈប់រថយន្តបុរស មិនស្គាល់អត្តសញ្ញាណនេះ ដោយណែនាំឲ្យដកបាវអង្ករចេញខ្លះ កុំឲ្យដឹកច្រើនពេក តែគេមិនស្តាប់រួចបន្តដំណើរទៅមុខ មិនបានប៉ុន្មានក៏ជួបប៉ូលិស នៅកន្លែងផ្សេង ហើយក៏ត្រូវបានហៅឲ្យឈប់ជាលើកទីពីរ និងនាំទៅកាន់ប៉ុស្តិ៍ដោយ ផាកពិន័យ៤០០ដុល្លារ ពីបទបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះគេបើករថយន្ត ដឹកអង្ករដល់ទៅ ៨០០គីឡូក្រាមឯណោះ៕


ខឹង​​ពន្យារ​​ពេល​​ហោះ​​ហើរ អ្នក​​ដំណើរ​​ម្នាក់​​ស្ទុះ​​ទៅ​​វាយ​មន្ត្រី​​ប៉ូលិស នៅ​ព្រ​លាន​​យន្ត​ហោះ ទាំង​​​កម្រោល

(អាល្លឺម៉ង់)៖ បុរសម្នាក់ត្រូវចាប់ខ្លួន ដោយចោទពីបទបង្ករបួសស្នាម បន្ទាប់​ពីវាយមន្ត្រីប៉ូលិសច្រើននាក់ នៅព្រលានយន្តហោះ ព្រោះ​តែ​ផ្ទុះ​កំហឹង​រឿង​​ពន្យារ​ពេល​ជើង​ហោះ​ហើរ។ 

ហេតុការណ៍នេះកើតឡើង នៅប្រទេសអាល្លឺម៉ង់ តាមរូបភាពវីដេអូ​ដែលគេថតយកទៅបង្ហោះ បានបង្ហាញឲ្យឃើញ​បុរសបង្ក ហេតុដែលគេដឹងថា ជា​ជ​ន​ជាតិ​ម៉ូស្លីម ហើយ​ជន​នេះ​បាន​ស្ទុះ​ទៅ​ទាត់ និង​ច្រានសមត្ថកិច្ចពីរនាក់ នៅឯតុត្រួតពិនិត្យ បន្ទាប់ពីកើតអារម្មណ៍អន់ចិត្ត ពេលឃើញសន្តិសុខសុំឆែកមុខប្រពន្ធ ដោយសារនាងបិទជិត ព្រមទាំងខឹង រឿងពន្យារពេលជើងហោះ ហើរផងដែរ។ 

ប៉ូលិសនិយាយថា អ្នកដំណើររាប់ពាន់នាក់ដែលត្រូវរង់ចាំ នៅព្រលានយន្តហោះដូចគ្នា ព្រោះតែអាកាសធាតុមិនល្អ តែបែរជាធ្វើឲ្យជន​សង្ស័យ​ខឹង ស្រាប់​តែ​ស្ទុះ​ទៅ​រក​រឿង​ពួក​គេ ហើយក៏បានបង្ករបួសស្នាម លើប៉ូលិសខ្លះបណ្តាលឲ្យរងរបួស​តិច​តួច​ដែរ​៕


វិធីសាស្ត្រ​ងាយៗ​ ១០យ៉ាង​ជួយ​បំបាត់​ការឈឺចាប់​ពេល​សម្រាល​កូន

វិធី​ទាំងនេះ​ជួយឱ្យ​អ្នក​មាន​អារម្មណ៍​សុខស្រួល​ គ្មាន​ការឈឺចាប់​ពេល​សម្រាល​កូន​។​ ដំបូង​ សម្រេច​ថា​ អ្នកណា​ ហើយ​អ្វីខ្លះ​ត្រូវ​នៅក្បែរ​អ្នក​។​ បន្ទាប់មក​រៀន​ពីអ្វី​ដែល​ខ្លួនប្រាណ​ និង​ចិត្ត​របស់​អ្នក​អាច​ធ្វើបាន​ ក្នុង​កំឡុងពេល​កន្ត្រាក់​ស្បូន​។​ អ្នក​នឹង​មាន​ការភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់អ្នក​ ធ្វើឱ្យ​អ្នក​ស្ថិតក្នុង​តំបន់​សុខស្រួល​។​ 


១. រក​កន្លែង​បន្ធូរអារម្មណ៍ 

អ្នក​នឹង​មាន​អារម្មណ៍ថា​ សុវត្ថិភាព​ពេល​ឆ្លងទន្លេ​។​ វា​គួរតែ​មាន​កន្លែងដើរ​ និង​ងូតទឹក​ ហើយ​ក៏​មាន​គ្រឿងសង្ហារឹម​ផ្សេងៗ​ និង​ឧបករណ៍​ពង្រឹង​ចលនា​ និង​បំបាត់​ការឈឺចាប់​៖ ក្បាលចាក់ស៊ីឌី​, កៅអីយោល​, បាល់ធំ​, កៅអីខ្លី​, របារ​ច្របាច់​ និង​គ្រែ​ទន់​។​ អ្នក​អា​ចព្យាយាម​ធ្វើ​ឥរិយាបថ​ផ្សេងៗ​។​ ការថែទាំ​ពី​វេជ្ជសាស្ត្រ​ ជា​រឿង​មួយ​សំខាន់​ ប្រសិនបើ​មាន​បញ្ហា​កើតឡើង​។​ 

២. ជ្រើសរើស​ក្រុម​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ 

អ្នកជំនាញ​ ឆ្មប​មាន​សមត្ថភាព​ វេជ្ជបណ្ឌិត​ គិលានុដ្ឋាយិកា​ ដៃគូ​ គូស្នេហ៍​អាច​ជួយដល់​អ្នក​ ពេល​ឈឺពោះ​សម្រាលកូន​។​ ពេល​អ្នក​ចេះ​អត់ធ្មត់​ និង​គោរព​ នោះ​ភាពតានតឹង​ និង​ភាពរាំងស្ទះ​នឹង​ថយចុះ​ ហើយ​អ្នក​អាច​សម្រាល​បាន​យ៉ាងងាយ​។​ 

៣. សិក្សា​ពី​ការសម្រាល​កូន 

ស្វែងយល់​ពី​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​អាច​រកបាន​ពី​សៀវភៅ​ ទស្សនាវដ្តី​ វេបសាយ​ វីដេអូ​ សាលារៀន​ មន្ទីរពេទ្យ​ និង​ការពិភាក្សា​ជាមួយ​អ្នក​ផ្តល់​ការថែរក្សា​សុខភាព​ គ្រួសារ​ និង​មិត្តភក្តិ​របស់​អ្នក​។​ 

៤. បញ្ចេញ​ភាពភ័យខ្លាច​របស់​អ្នក 

តើ​អ្នក​ខ្លាច​ការសម្រាល​កូន​ ម្ជុល​ ថ្នាំ​ ឬ​បាត់បង់​ការគ្រប់គ្រង​លើខ្លួនឯង​ណាស់​មែន​ទេ​? 

និយាយ​ប្រាប់​ដល់​អ្នកជំនាញ​ និង​មិត្តស្និតស្នាល​របស់​អ្នក​។​ ការបញ្ចេញ​ពី​ក្តីព្រួយបារម្ភ​អាច​ជួយ​កាត់បន្ថយ​ ក៏​ដូចជា​ដំណោះស្រាយ​ភាពភ័យខ្លាច​របស់​អ្នក​។​ 

៥. អនុវត្ត​ចលនា​ដង្ហើម 

ដកដង្ហើម​យឺតៗ​វែងៗ​ ក្នុង​ពេល​កន្ត្រាក់​ស្បូន​។​ បញ្ចេញ​ភាពតានតឹង​ ដោយ​បញ្ចេញ​ខ្យល់​ដង្ហើម​ចេញ​ និង​ព្យាយាម​ស្រែក​។​ ហើយ​ក៏​ព្យាយាម​ដកដង្ហើម​ញាប់​រៀងរាល់​ ២-៣​វិនាទី​ម្តង​(ឱ្យ​បាន​ ២០-៣០ដង​ក្នុង​ ១​នាទី​)។​ ប្រសិនបើ​អ្នក​បាត់បង់​ចលនា​ដង្ហើម​ គូស្នេហ៍​អ្នក​ត្រូវតែ​ជួយ​បង្កើន​វា​ឡើងវិញ​ ដោយ​សម្លឹងមើល​ភ្នែក​ ធ្វើ​ចលនា​ដៃ​ ឬ​ក្បាល​ ឬ​ដោយ​ការនិយាយ​ជាមួយ​អ្នក​។​ 

៦. ប្រើ​ការស្រមើស្រមៃ​ និង​ការសម្លឹងមើល 

ផ្តោត​អារម្មណ៍​ទៅលើ​អ្វីមួយ​ដែល​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​(ដូចជា​មុខ​គូស្នេហ៍​អ្នក​ រូបភាព​ស្អាតៗ​ ឬ​របស់​ដែល​អ្នក​ពេញចិត្ត​) ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​ ស្តាប់​តន្ត្រី​ ស្តាប់​សម្លេង​ទឹក​រលក​សមុទ្រ​ និង​ស្រមៃថា​ខ្លួន​អ្នក​កំពុង​នៅក្នុង​បរិយាកាស​ល្អ​។​ 

៧. ងូតទឹក​ក្តៅអ៊ុនៗ 

ទឹក​ក្តៅអ៊ុនៗ​អាច​ជួយ​បន្ធូរអារម្មណ៍​ និង​ជួយឱ្យ​ឆាប់​បាន​សម្រាល​។​ 

៨. រក្សា​ការធ្វើចលនា​ជានិច្ច 

បញ្ចេញ​សកម្មភាព​ឱ្យបាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើបាន​។​ ដើរ​ ផ្អៀងខ្លួន​ យោល​ និង​អង្គុយ​។​ ឥរិយាបថ​ខ្លះ​នឹង​ធ្វើឱ្យ​កាន់តែ​មាន​ភាពងាយស្រួល​។​ 

៩. ស្អំ​ទឹកត្រជាក់​ ឬ​ទឹកក្តៅ 

ដាក់​កញ្ចប់​ទឹកក្តៅ​ស្អំ​លើ​ក្បាលពោះ​ ក្រលៀន​ ខ្នង​ ឬ​ស្មា​ក្នុងពេល​សម្រាលកូន​។​ ថង់​ទឹកកក​អាច​ជួយ​កាត់បន្ថយ​ត្រង់​តំបន់​ឈឺចាប់​។​ កន្សែង​ត្រជាក់​ជួយ​កម្ចាត់​ញើស​លើ​ផ្ទៃមុខ​ ដើមទ្រូង​ ឬ​ក​។​ 

១០. ការម៉ាស្សា​ ឬ​ស្ទាបអង្អែល​ថ្នមៗ 

មិនថា​មាន​អ្នកណា​ម្នាក់​កាន់ដៃ​ អង្អែល​ប៉ះថ្ពាល់​ សក់​ ឬ​ស្មា​របស់​អ្នក​ទេ វា​អាច​ជួយ​លើក​ទឹកចិត្ត​ ផ្តល់​ការថែទាំ​ និង​កម្លាំងចិត្ត​ដល់អ្នក​។​ 

ប្រាប់​គូស្នេហ៍​អ្នក​ឱ្យ​ជួយ​ម៉ាស្សា​ដោយ​ប្រើ​ឡេ​ ឬ​ប្រេង​៕

មូលហេតុ​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​មួយរំពេច

អ្នក​ប្រហែលជា​ធ្លាប់​ឃើញថា​ តាមធម្មតា​ ម្តាយថ្មីថ្មោង​តែងតែ​ក្រោក​ភ្លាមៗ​នៅពេល​ពាក់កណ្តាល​អាធ្រាត្រ​ និង​ពិនិត្យមើល​ខ្យល់ដង្ហើម​របស់​កូន​។​ ប្រសិនបើ​អ្នក​ជា​ម្តាយ​ អ្នក​ក៏​មាន​ការព្រួយបារម្ភ​ដូចគ្នា​ដែរ​។​ នេះ​ដោយសារ​តែ​យើង​ទាំងអស់គ្នា​ធ្លាប់​លឺ​រឿង​ទារក​ស្លាប់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​។​ នេះ​ជា​ការស្លាប់​មួយរំពេច​របស់​ទារក​ (ក្រោម​អាយុ​ ១​ខួប​) ដែល​មិន​អាច​ពន្យល់​បាន​ ក្នុងពេល​គេ​កំពុង​គេងលក់​។​ 


ហេតុផល​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​ គ្មាន​ភាពច្បាស់លាស់​ឡើយ​។​ បើទោះបីជា​វេជ្ជបណ្ឌិត​មាន​ភស្តុតាង​ពិត​ខ្លះៗ​ក៏​ពិតមែន​ តែ​សេចក្តីស្លាប់​ភ្លាមៗ​របស់​ទារក​នៅតែ​ជា​ភាពច្របូកច្របល់​ធំបំផុត​។​ ករណី​ភាគច្រើន​ អ្នក​មិនអាច​ប្រាកដពី​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាលឱ្យ​ទារក​ស្លាប់​ភ្លាមៗ​បាន​ឡើយ​។​ តែទោះបីជាយ៉ាងណា​ បើសិនជា​អ្នក​ដឹងពី​អ្វី​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ទុកជាមុន​។​ 

នេះ​ជា​ហេតុ​ធ្វើឱ្យ​យើង​ព្យាយាម​បង្ហាញពី​រឿងរ៉ាវ​មួយចំនួន​ដែល​បណ្តាលឱ្យ​ទារក​ស្លាប់​ដោយ​គ្មាន​មូលហេតុ​។​ គ្មាន​វិធី​ណាមួយ​ អ្នក​អាច​ការពារ​ទារក​ពី​ការស្លាប់​ភ្លាមៗ​នេះ​បាន​ទេ​។​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ គឺ​ភាពប្រុងប្រយ័ត្ន​ ដូច្នេះ​អាច​ជួយ​កាត់បន្ថយ​ឱកាស​។​ អ្នក​មិនត្រូវ​បន្ទោស​ខ្លួនឯង​ថា​ មិន​បាន​ព្យាយាម​ធ្វើឱ្យ​អស់ពី​សមត្ថភាព​។​ 

ហេតុនេះ​ ខាងក្រោម​នេះ​ជា​មូលហេតុ​នៃ​ការ​ស្លាប់​មួយ​រំពេច​របស់​ទារក​៖ 

ថប់ដង្ហើម 

មូលហេតុ​ទូទៅបំផុត​នៃ​ការស្លាប់​របស់​ទារក​មួយរំពេច​ក្នុង​ពេល​គេងលក់​គឺ​ ការថប់ដង្ហើម​។​ ពេលខ្លះ​ ទារក​គេង​ផ្កាប់មុខ​។​ នេះ​បណ្តាលឱ្យ​ដង្ហើម​របស់​គេ​បញ្ចេញ​កាបូនឌីអុកស៊ីត​កាន់តែ​ច្រើនឡើង​ ធ្វើឱ្យ​ថប់ដង្ហើម​ស្លាប់​។​ គេ​នៅតែ​ខ្វះ​សភាវគតិ​នឹង​ភ្ញាក់​ នៅពេល​ថប់ដង្ហើម​។​ 

ការស្ទះដង្ហើម 

ទារក​ជាច្រើន​ត្រូវបាន​ម្តាយ​រុំភួយ​ ឬ​ក្រណាត់​កន្សែង​យ៉ាងកក់ក្តៅ​ មុនពេល​ដាក់​ឱ្យគេង​។​ ក្នុង​ករណី​ ទារក​គ្រប​ច្រមុះ​ក្នុងពេល​គេង​ វា​អាច​កាត់បន្ថយ​ខ្យល់​អុកស៊ីសែន​ ធ្វើឱ្យ​ទារក​ដាច់ខ្យល់​។​ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​ប្រាកដថា​ ច្រមុះ​កូន​របស់​អ្នក​មិន​ត្រូវបាន​អ្វីមួយ​គ្រប​ពីលើ​ នៅពេល​គេ​គេង​ពេញ​មួយយប់​។​ 

ចាល់​ទឹកដោះ 

ទារក​ភាគច្រើន​ត្រូវបាន​បំបៅ​ រួច​ដាក់​ឱ្យគេង​។​ ឥលូវ​នេះ​ ទារក​មាន​ទម្លាប់​មួយ​ញ៉ាំ​ទឹកដោះគោ​សិន​ រួច​បាន​គេង​។​ ប្រសិនបើ​ទារក​មិន​អាច​ទប់ទល់​នឹង​ការចាល់​ទឹកដោះ​ចេញ​ នៅពេល​គាត់​គេង​បាន​ទេ​ នោះ​ទារក​អាច​ស្ទះ​ដង្ហើម​។​ 

កំណើនឡើង​នៃ​ការលូតលាស់​កោសិកា​សរសៃ​ប្រសាទ 

ជួនកាល​ ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារក​មិនទាន់​កើតឡើង​ក្នុង​វ័យ​នេះ​ទេ​។​ ប្រសិនបើ​រំញោច​ប្រព័ន្ធ​សរសៃប្រសាទ​ដំណើរការ​មិន​បាន​ល្អ​ បេះដូង​ទារក​នឹង​ឈប់​ដំណើរការ​។​ នេះ​ដោយសារ​បេះដូង​មិន​អាច​ទទួល​សញ្ញា​ពី​ខួរក្បាល​បាន​។​ 

ការឡើងកម្តៅខ្លាំង 

ពេល​ដែល​គេ​ប្រាប់ថា​ ឱ្យ​រក្សា​ភាពកក់ក្តៅ​ដល់​កូន​ មិនមែន​មាន​ន័យថា​អ្នក​ត្រូវ​ផ្តល់​កម្តៅ​ឱ្យ​កូន​ខ្លាំងពេក​ទេ​។​ ប្រសិនបើ​កម្តៅ​ក្នុង​ខ្លួន​របស់​ទារក​កើនឡើង​ហួស​កំណត់​ វា​អាច​បណ្តាលឱ្យ​ទារក​ស្លាប់​មួយរំពេច​។​ កុំ​ឱ្យ​ទារក​គេង​ទាំង​ពាក់​មួក​ និង​ស្រោមជើង​។​ 

ត្រជាក់ 

ពេលខ្លះ​ ទារក​អាច​រងារ​ ដោយសារតែ​ភាពត្រជាក់​។​ ជាធម្មតា​ បញ្ហា​នេះ​កើតឡើង​នៅពេល​នៅ​ខាងក្រៅ​ ហើយ​មិន​បាន​ដណ្តប់​ភួយ​ឱ្យបាន​ត្រឹមត្រូវ​៕

Thursday, July 28, 2016

វិធី​កែ​ទម្រង់​រូបរាង​ក្បាល​របស់​ទារក​ដែល​ខុស​ប្រក្រតី

សម្រាប់​អ្នក​ដែលមាន​កូន​កើតមក​ធម្មតា​ គិតថា​ប្រធានបទ​មួយ​នេះ​គួរឱ្យ​អស់សំណើច​។​ ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទេ​។​ ជួនកាល​ ទម្រង់​ក្បាល​កូន​របស់​អ្នក​អាច​ជា​ក្តីព្រួយបារម្ភ​មួយ​។​ មនុស្ស​គ្រប់គ្នា​មាន​ទម្រង់ក្បាល​ខុសៗ​គ្នា​។​ អ្នកខ្លះ​មាន​ក្បាល​រាង​ពងក្រពើ​ ខ្លះ​មាន​ក្បាល​រាងមូល​ និង​ខ្លះទៀត​មាន​ក្បាល​រាងការ៉េ​។​ 


ប៉ុន្តែ​ ទារក​មួយចំនួន​មាន​ទម្រង់ក្បាល​ខុស​ធម្មតា​។​ មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើឱ្យ​ក្បាល​ទារក​ក្លាយជា​បែបនេះ​។​ 

ការសម្រាលកូន​ដោយ​ប្រើ​តំបៀត 

ការសម្រាលកូន​ប្រភេទ​នេះ​ជា​រឿង​មួយ​ចាំបាច់​ នៅពេល​ទារក​ជាប់​នៅក្នុង​បំពង់ស្បូន​។​ ប្រើ​តំបៀត​កៀប​ក្បាល​ទារក​ រួច​ទាញ​ចេញ​។​ វិធី​នេះ​ធ្វើឱ្យ​ក្បាល​ទារក​កាន់តែ​វែង​ឡើង​។​ 

ក្បាល​ទារក​ក៏​មាន​ស្លាកស្នាម​ត្រង់​កន្លែង​ដែល​ប្រើ​តំបៀត​ផងដែរ​។​ 

សម្ពាធ​ក្នុងបំ​ពង់ស្បូន 

ប្រសិនបើ​ទារក​ជាប់​បន្តិច​នៅក្នុង​បំពង់ស្បូន​ ទម្រង់ក្បាល​អាច​រាបស្មើ​។​ ជាធម្មតា​ បញ្ហា​នេះ​កើតឡើង​នៅពេល​អ្នក​ពិបាក​សម្រាលកូន​។​ 

ការប្រើ​កម្លាំងបាយ 

ទារក​ប្រៀបដូចជា​កូន​សំឡីទន់​មួយ​។​ ការចាប់​កាន់​ពី​អ្វីមួយ​រឹង​អាច​ធ្វើឱ្យ​ទម្រង់ក្បាល​ទារក​ប្រែប្រួល​។​ ដូច្នេះ​ប្រសិនបើ​កូន​អ្នក​ប្រឈមនឹង​បញ្ហា​ដូច​ខាងលើ​ អ្នក​អាច​ប្រើ​វិធី​កែទម្រង់​ក្បាល​កូន​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​។​ 

ខ្នើយ​ទន់ 

វិធី​កែទម្រង់​ក្បាល​របស់​ទារក​តាម​ចាស់បុរាណ​គឺ​ ត្រូវឱ្យ​កូន​គេង​លើ​ខ្នើយទន់​ធ្វើពី​សំឡីគ​។​ ខ្នើយទន់​មែន​ តែ​មាន​សម្ពាធ​ត្រង់​ចំណុចមួយ​ដែល​ត្រឹមត្រូវ​។​ នេះ​ជា​វិធី​កែ​ទ្រង់ទ្រាយ​ក្បាល​កូន​របស់​អ្នក​។​ 

ផ្លាស់ប្តូរ​ឥរិយាបថ​ការគេង​របស់​កូន 

ប្រសិនបើ​ទារក​គេង​បែរទៅ​តែម្ខាង​ពេញ​មួយយប់​ ក្បាល​អាច​នឹង​រាបស្មើ​ទៅ​តែម្ខាង​។​ ដើម្បី​ការពារពី​បញ្ហា​នេះ​ អ្នក​ត្រូវ​ឧស្សាហ៍​ប្តូរ​ឥរិយាបថ​នៃ​ការគេង​របស់​កូន​អ្នក​ពីម្ខាង​ទៅម្ខាង​ទៀត​ ពេល​គាត់​កំពុង​គេង​។​ 

បញ្ឈប់​កូន​អ្នក​ពី​ការសម្លឹងមើល​ទីតាំង​តែមួយ​គ្រប់​ពេលវេលា 

នៅពេល​ទ្រង់ទ្រាយ​ក្បាល​ទារក​មិន​ស្មើគ្នា​ ទារក​នឹង​ព្យាយាម​សម្លឹងមើល​ទៅ​ទីតាំង​តែមួយ​គ្រប់ពេល​ទាំងអស់​។​ អ្នក​ត្រូវ​ព្យាយាម​បង្វែអារម្មណ៍​របស់​កូន​ឱ្យ​ងាក​មក​រក​ តាមរយៈ​បន្លឺសម្លេង​ ឬ​និយាយ​ទៅកាន់​កូន​ ហើយ​ត្រូវ​ប្រាកដថា​ កូន​របស់​អ្នក​បាន​សម្លឹងមើល​គ្រប់​ទីតាំង​ទាំងអស់​៕

សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​ក្មេង​កំពុងលូតលាស់​ត្រូវការ​ជាចាំបាច់

អាហារ​ដើរ​តួនាទី​សំខាន់​ណាស់​ចំពោះ​ការលូតលាស់​ និង​ធំធាត់​របស់​ក្មេង​។​ ប្រសិនបើ​អ្នក​មិនទាន់បាន​ដឹងពី​តម្រូវការ​សារធាតុចិញ្ចឹម​ទេ​នោះ​ អ្នក​ប្រហែលជា​មិនបាន​ផ្តល់​អាហារ​ត្រឹមត្រូវ​ឱ្យកូន​របស់អ្នក​ឡើយ​។​ 

ក្នុង​ដំណាក់កាល​លូតលាស់​ កូន​របស់​អ្នក​ត្រូវការ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​គ្រប់យ៉ាង​។​ ពេទ្យ​ប្រចាំ​គ្រួសារ​ ឬ​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​តែងតែ​អាច​ជួយ​ដល់​អ្នក​បាន​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ប្រាកដថា​ អ្នក​បាន​ផ្តល់​អាហារ​សុខភាព​ដែល​មាន​ផ្ទុក​ជាតិស្ករ​ ប្រូតេអ៊ីន​ និង​សារធាតុ​ខនិជ​ដល់​កូន​អ្នក​បាន​យ៉ាងទៀងទាត់​។​ 
ខាងក្រោម​នេះ​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​ចំនួន​ អ្នក​ត្រូវតែ​ឱ្យ​កូន​ញ៉ាំ​៖ 

ជាតិ​កាល់ស្យូម 

កាល់ស្យូម​ ជា​សារធាតុ​ខនិជ​សំខាន់​បំផុត​ សម្រាប់​ឱ្យ​ធ្មេញ​ និង​ឆ្អឹង​លូតលាស់​។​ ក្មេង​ត្រូវការ​វា​ ជាពិសេស​ក្នុង​វ័យ​កំពុង​លូតលាស់​។​ ស្លឹក​បន្លែ​ ផលិតផល​ធ្វើពី​ទឹកដោះគោ​ និង​ត្រី​សាល់ម៉ុង​ ជា​ប្រភព​ដ៏ល្អ​នៃ​ជាតិ​កាល់ស្យូម​។​ 

ជាតិ​ដែក 

កង្វះ​ជាតិដែក​អាចជា​ភាពគ្រោះថ្នាក់​មួយ​ ព្រោះ​កោសិកា​ឈាម​ត្រូវការ​ជាតិដែក​។​ ឈាម​ ជា​អ្នក​ផ្គត់ផ្គង់​ខ្យល់​អុកស៊ីសែន​ និង​សារធាតុចិញ្ចឹម​ផ្សេង​ទៅឱ្យ​គ្រប់ផ្នែក​នៃ​រាងកាយ​។​ ហេតុនេះ​ អ្នក​គួរឱ្យ​កូន​ញ៉ាំ​ស្ពៃក្តោប​ ស្ពៃខ្មៅ​ និង​សាច់ក្រហម​។​ 

វីតាមីន​ B១២ 

រាល់​វីតាមីន​ទាំងអស់​ដែល​ឋិតក្នុង​ក្រុម​ B សុទ្ធតែ​សំខាន់​ចំពោះ​ប្រព័ន្ធ​រំលាយអាហារ​។​ ជាពិសេស​ វីតាមីន​ B១២ជា​តម្រូវការ​របស់​ក្មេង​កំពុង​លូតលាស់​។​ វត្តមាន​របស់​វីតាមីន​ Bនេះ​ច្រើន​មាន​នៅក្នុង​ស៊ុត​ និង​សាច់មាន់​។​ 

វីតាមីន D 

រាងកាយ​របស់​អ្នក​ត្រូវការ​វីតាមីន​ D ដើម្បី​ស្រូបយក​ជាតិ​កាល់ស្យូម​បាន​ល្អ​។​ ដូច្នេះ​ ដើម្បី​ឱ្យ​ឆ្អឹង​រឹងមាំ​ អ្នក​ត្រូវការ​វីតាមីន​ Dជា​ចាំបាច់​។​ ត្រីស្បៃកា​ ត្រីសាល់ម៉ុង​ និង​ស៊ុត​មាន​ផ្ទុកនូវ​វីតាមីន​មួយ​នេះ​។​ 

វីតាមីន E 

វីតាមីន​នេះ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេងៗ​។​ ហើយ​វា​ក៏​អាច​ជួយ​សម្រួល​ដល់​ចរាចរណ៍​ឈាម​ផងដែរ​។​ វីតាមីន​នេះ​មាន​នៅក្នុង​គ្រាប់​ផ្កាឈូករ័ត្ន​ គ្រាប់​អាល់ម៉ុង​ និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ទៀត​៕

រឿង​មិនពិត​មួយចំនួន​ទាក់ទងនឹង​ការចិញ្ចឹម​ទារក​ដែល​អ្នក​មិនគួរ​ជឿ

រឿង​មិនពិត​ភាគច្រើន​របស់​ទារក​កើតចេញ​ពី​ទំនៀមទម្លាប់​ និង​សាសនា​ដែល​យើង​អនុវត្តតាម​តាំងពី​បុរាណកាល​មក​។​ ហើយ​រឿង​មិនពិត​មួយចំនួន​ទៀត​កើតចេញ​ពី​ខ្លួន​យើង​ជា​អ្នក​បង្កើត​។​ ដើម្បី​ឱ្យ​ប្រាកដថា​ អ្នក​ចិញ្ចឹម​ទារក​បាន​ត្រឹមត្រូវ​ អ្នក​ត្រូវ​ជឿលើ​រឿង​មិនពិត​មួយចំនួន​របស់​ទារក​។​


បើសិនជា​អ្នក​ទើបតែ​សម្រាល​ទារក​ ព្យាយាម​គេចចេញ​ពី​រឿង​មិនពិត​ទូទៅ​ទាក់ទងនឹង​ការចិញ្ចឹម​ទារក​ខាងក្រោម​នេះ​៖ 

រឿង​មិនពិត​ទី​ ១ 

អ្នក​មិនគួរ​បំបៅដោះ​កូន​នៅ​ ៣ថ្ងៃ​ដំបូង​។​ នេះ​មិនមែន​ត្រឹមតែ​មិនត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ការបង្ក​ភាពគ្រោះថ្នាក់​ផងដែរ​។​ រយៈពេល​ ៣ថ្ងៃ​ដំបូង​ក្រោយពេល​ឆ្លងទន្លេ​ សុដន់​របស់​អ្នក​នឹង​បញ្ចេញ​សារធាតុរាវ​ពណ៌លឿង​ ដែល​គេ​ហៅថា​ ទឹកដោះ​ដំបូង​។​ វប្បធម៌​មួយចំនួន​ បាន​ហាម​អ្នក​មិនឱ្យ​បំបៅដោះ​កូន​ទើបនឹង​កើត​ ព្រោះ​សុដន់​អ្នក​កំពុង​បញ្ចេញ​ទឹកដោះ​ដំបូង​នេះ​។​ ប៉ុន្តែ​កូន​តូច​របស់អ្នក​នឹង​បាត់បង់​សារធាតុចិញ្ចឹម​ ព្រោះ​ទឹកដោះ​ដំបូង​នេះ​ជួយ​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​។​ 

រឿង​មិនពិត​ទី​ ២ 

កូន​របស់​អ្នក​មាន​កែវភ្នែក​ពណ៌ខៀវ​។​ សោកស្តាយ​ចំពោះ​អ្នក​ផង​ តែ​ទារក​ជាច្រើន​តែងតែ​មាន​កែវភ្នែក​ពណ៌ខៀវ​ ឬ​ពណ៌ត្នោត​បែបនេះ​ ពេល​ដែល​ពួកគេ​កើត​ចេញ​មក​។​ មូលហេតុ​នេះ​ដោយសារ​កញ្ចក់ភ្នែក​របស់​ទារក​ទើបនឹង​កើត​លូតលាស់​មិនទាន់​បាន​ពេញលេញ​។​ ពណ៌​កែវភ្នែក​របស់​កូន​អ្នក​នឹង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ នៅពេល​កញ្ចក់ភ្នែក​លូតលាស់​ពេញលេញ​។​ ដល់​គេ​មាន​អាយុ​ ៦ខែ​ ពណ៌​កែវភ្នែក​របស់​គេ​នឹង​ប្រែជា​ពណ៌ខ្មៅ​វិញ​តាម​បែប​ធម្មជាតិ​។​ 

រឿង​មិនពិត​ទី​ ៣ 

ប្រេងម៉ាស្សា​ពិតជា​ចាំបាច់ណាស់​ចំពោះ​ទារក​ទើបនឹង​កើត​។​ តាម​គំនិត​របស់​អ្នក​គិតថា​ ក្រពេញ​ជាតិប្រេង​របស់​ទារក​ទើបនឹង​កើត​មិនទាន់​លូតលាស់​នៅឡើយ​ទេ​។​ ដូច្នេះ​ ប្រេង​ទាំងអស់​ដែល​អ្នក​លាប​លើ​ស្បែក​គេ​ នឹង​គ្មាន​បាន​ប្រយោជន៍​។​ ជាការពិតណាស់​ រឿង​មិនពិត​នេះ​អាច​បណ្តាលឱ្យ​ទារក​កើត​មុន​ ព្រោះ​ជាតិប្រេង​មិនត្រូវ​បាន​ស្រូបយក​ដោយ​កោសិកា​ស្បែក​។​ 

រឿង​មិន​ពិត​ទី​ ៤ 

ការគេង​ហាលថ្ងៃ​នឹង​ជួយឱ្យ​ឆ្អឹង​ទារក​រឹងមាំ​។​ តែ​តាមការពិត​ វា​នឹង​ធ្វើឱ្យ​កូនតូច​របស់​អ្នក​ឈឺ​។​ តាម​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា​ ការទុកឱ្យ​កូន​គេង​ហាលថ្ងៃ​ក្រោយពេល​ម៉ាស្សា​ប្រេង​រួច​ អាច​ជួយឱ្យ​ឆ្អឹង​ស្រូបយក​វីតាមីន​ D។​ ប៉ុន្តែ​កម្តៅ​ និង​ពន្លឹ​ព្រះអាទិត្យ​អាច​ផ្តល់​ផលអាក្រក់​ច្រើនជាង​ផលល្អ​។​ 

រឿង​មិន​ពិត​ទី ​៥ 

ការស្រែកយំ​នឹង​ធ្វើឱ្យ​ទារក​ហត់នឿយ​។​ តែ​ផ្ទុយទៅវិញ​ ការយំ​ធ្វើឱ្យ​បេះដូង​ទារក​កាន់តែ​រឹងមាំ​។​ នៅពេល​ទារក​ស្រែក​ហាមាត់​យំ​ធំៗ​ បាន​ន័យថា​ គេ​កំពុងតែ​ប្រើប្រាស់​សួត​បាន​ពេញលេញ​បំផុត​។​ ការយំ​ធ្វើឱ្យ​ទារក​មាន​សុខភាព​ល្អ​។​ ដូច្នេះ​កុំ​ប្រញាប់​លួង​កូន​ឆាប់ពេក​ ពេល​គេ​យំ​។​ ហើយ​ការស្រែក​យំនេះ​ក៏​ជួយ​ពង្រឹង​សម្លេង​ទារក​ឱ្យ​កាន់តែ​ច្បាស់​ឡើង​ថែម​ទៀតផង​។​ 

ប្រសិនបើ​អ្នក​ទើបតែ​ក្លាយជា​ម្តាយថ្មី​ គួរ​អនុវត្ត​ការមើលថែទាំ​កូន​តាម​ការណែនាំ​ពី​វេជ្ជបណ្ឌិត​ កុំ​ជឿ​លើ​ពាក្យ​ចាស់បុរាណ​ខ្លាំង​ពេក៕

ការបំបៅដោះ​កូន​អាច​ជួយឱ្យ​ម្តាយ​គេចផុត​ពី​ជំងឺ​ទឹកនោមផ្អែម

ការសិក្សា​មួយ​បាន​និយាយថា​ សក្តានុពល​នៃ​ការបំបៅដោះ​កូន​អាច​ជួយ​ម្តាយ​ឱ្យ​គេចផុត​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោមផ្អែម​។​ ការស្រាវជ្រាវ​បាន​បង្ហាញថា​ ការបំបៅដោះ​កូន​បាន​ជួយ​សម្រួលដល់​ការរំលាយអាហារ​ ការពារ​ម្តាយ​ពី​ជំងឺ​ទឹកនោមផ្អែម​។​ 



ប្រព័ន្ធ​រំលាយអាហារ​របស់​ម្តាយ​បំបៅដោះ​កូន​បាន​ច្រើនជាង​ ៣ខែ​ខុសពី​ម្តាយ​បំបៅដោះ​កូន​ក្នុង​រយៈពេល​ខ្លី​។​ 

អ្នកស្រាវជ្រាវ​ម្នាក់​ជនជាតិ​អាលឺម៉ង់​លោក​ Daniela Much បាន​លើកឡើងថា​ "ការបំបៅដោះ​កូន​រយៈពេល​យូរ​បាន​បង្កើន​ដល់​ការផលិត​សារធាតុផូស្វ័រលីពីត​ និង​កាត់បន្ថយ​អាមីណូអាស៊ីត​ក្នុង​ប្លាស្មាឈាម​របស់​ម្តាយ​"។​ 

តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹងថា​ សារធាតុ​មេតាប៉ូលីត​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​បាន​ជួយ​រារាំងដល់​អាំងស៊ុយលីន​ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ២​។​ 

ការសិក្សា​ពីមុន​បាន​បង្ហាញថា​ ការបំបៅដោះ​កូន​ច្រើនជាង​ ៣ខែ​ក្រោយ​ឆ្លងទន្លេ​រួច​ អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម​បាន​រយៈពេល​ច្រើនជាង​ ១៥ឆ្នាំ​។​ 

អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​វិភាគ​ និង​ពិនិត្យ​លើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​ជិត​ ២០០នាក់​។​ 

អ្នកចូលរួម​ក្នុង​ការសិក្សា​មួយ​នេះ​ទទួលបាន​ការព្យាបាល​គ្លុយកូស​ក្នុងឈាម​ទុកជាមុន​ និង​ក្នុង​កំឡុងពេល​ធ្វើតេស្ត​។​ 

លទ្ធផល​បាន​បង្ហាញថា​ ជាមធ្យម​ ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ ជា​ស្ត្រី​បំបៅដោះ​កូន​បាន​តិច​ និង​ក្នុង​រយៈពេល​ខ្លី​ជាង​ស្ត្រី​ដែល​បំបៅដោះ​កូន​បាន​ច្រើន​ និង​គ្មាន​ជំងឺ​ទឹកនោមផ្អែម​៕

ប៉ែន ចំរ៉ុង​ ពោលថា «ស្រឡាញ់​កូនខ្លាំង» ខណៈ ភិន សុដាលីស ប្រាប់ថា «ពេលកូន​កើតមក​ មិនចាំបាច់ឲ្យ​ស្គាល់​មនុស្សប្រភេទ​​នេះទេ»​

(ភ្នំពេញ)៖ ស្របពេលដែល​អ្នកនាង ភិន សុដាលីស បានប្រាប់ជាសាធារណៈថា អតីត​ប្ដីហេងស៊យរបស់នាង គឺលោក ប៉ែន ចំរ៉ុង ហាក់មិនប្រាកដថា កូនក្នុងផ្ទៃរបស់នាង គឺជាកូនរបស់ខ្លួនផងនោះ ពេលមន្រ្តីតុលាការចោទសួរ នៅឯសាលាដំបូង រាជធានីភ្នំពេញ ស្រាប់តែលោក ប៉ែន ចំរ៉ុង បែរជាមកពោលពាក្យថា លោកពិជាស្រឡាញ់កូន ស្រឡាញ់ខ្លាំង ក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងលោក សាន្ត ប៊ុនធឿន កាលពីម្សិលមិញនេះ ធ្វើឲ្យមហាជនដែលដឹងរឿងច្បាស់ ហាក់មានចម្ងល់ថា តើការពោលពាក្យបែបនេះ ជាការសម្ដែងរបស់លោក ប៉ែន ចំរ៉ុង ឬយ៉ាងណា ខណៈដែលរឿងរ៉ាវដែលបានកើតឡើងកន្លងមក ត្រូវបានអ្នកនាង ភិន សុដាលីស និយាយថា គឺជាការសម្ដែងរបស់ ប៉ែន ចំរ៉ុង។ 

ពាក្យសំដី​​របស់ លោក ប៉ែន ចំរ៉ុង ជាតារាសម្តែង និងពិធីករល្បីឈ្មោះប្រចាំកម្ពុជា ដែលបាននិយាយចេញពីបេះដូង​ ចំពោះកូនថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់... ស្រឡាញ់ខ្លាំងបំផុត» គឺបាននិយាយឡើង បន្ទាប់ពីសាលក្រមតុលាការ​ចេញនៅថ្ងៃទី ២០ កក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ កំណត់ឲ្យតារាលិស្បៈ​​​ ដែលមានឈ្មោះល្បីល្បាញ ប្រចាំកម្ពុជា ទាំង២នាក់គឺ លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ត្រូវ​ចែកផ្លូវគ្នា ដែលបន្សល់ទុកនូវឈាមមួយតំណក់ ទៅឲ្យខាងស្រីជាអ្នកទទួលខុសត្រូវ។ ចំណែកលោក ប៉ែន ចំរ៉ុង បានរថយន្តមួយគ្រឿងម៉ាក Lexus 400h តម្លៃប្រមាណជាង ៤ម៉ឺនដុល្លារ ។ 

លោក ប៉ែន ចំរ៉ុង បានបញ្ជាក់​យ៉ាងច្បាស់ថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់ ស្រឡាញ់ណាស់... ស្រឡាញ់ខ្លាំងបំផុត» ទាំងអស់នេះ​​បង្ហាញពីអារម្មណ៍ពិត ដែលឪពុកតែងកើតមានឡើងចំពោះកូន ហើយពិតណាស់ដូចពាក្យចាស់ តែងតែនិយាយតគ្នាថា «ម្តាយឪពុកឯណាដែលមិនស្រឡាញ់កូន»។ ប៉ុន្តែតាមរយៈសម្ដី និងទង្វើ​របស់លោក ប៉ែន ចំរ៉ុង ត្រូវបានទស្សនិកជន​សន្និដ្ឋានបានថា គ្រាន់តែនិយាយឲ្យធូរៗពោះប៉ុណ្ណោះ ព្រោះលោកពូកែសម្ដែងណាស់ ហើយប្រសិនបើ ប៉ែន ចំរ៉ុង ចេះនិយាយបែបនេះ មិនមែនពេលតុលាការសួរថា កូនក្នុងផ្ទៃរបស់ភរិយាលោក ជាកូនរបស់លោកពិតមែនឬទេ បែរជា ចំរ៉ុង ឆ្លើយថា «មិនច្បាស់​» ដូច្នេះឡើយ។ 

ងាកមកអតីតភរិយា អ្នកនាង ភិន សុដាលីស ឯណេះវិញ ពេលឮ ប៉ែន ចំរ៉ុង ពោលពាក្យថា កូនក្នុងផ្ទៃរបស់នាងហាក់មិនច្បាស់ថា មានជាមួយ​ខ្លួន​ (ចំរ៉ុង) ធ្វើឲ្យនាងស្រឡាំងកាំង​និយាយលែងចេញ ព្រោះបើនិយាយអ៉ីចឹង បានន័យថា ចំរ៉ុង កំពុងចោទនាង មានសាហាយស្មន់ជា​មួយ​អ្នកផ្សេង ពេលរួមរស់ជាមួយគ្នា ជាប្ដីប្រពន្ធ។ ដាលីស បញ្ជាក់ថា ពេល​កូន​នេះកើតមក នាងមិនឲ្យស្គាល់ ឬមិនឲ្យឃើញមុខ ចំរ៉ុង ជាដាច់ខាត ព្រោះជាឪពុក ដែលគ្មានទំនួលខុសត្រូវ តាំងពីកូនមិនទាន់កើតមកម្ល៉េះ។ ដាលីស អះអាងថា កូនរបស់នាង មិនចាំបាច់ឲ្យស្គាល់មនុស្សប្រភេទ ដូច ប៉ែន ចំរ៉ុង ទេ ។ 

សូមរំរឭកថា ទង្វើរបស់ លោក ប៉ែន ចំរ៉ុង ត្រូវបានអតីតប្រពន្ធ​របស់លោក អ្នកនាង ភិន សុដាលីស បានទម្លាយទៅឲ្យ​សាធារណៈជន បានដឹងថា លោក ប៉ែន ចំរ៉ុង ធ្វើការលែងលះនេះ គឺ ចង់ធ្វើការសងសឹក ទៅនឹងឪពុករបស់នាង គឺលោក អិន សុភិន តែប៉ុណ្ណោះ ពោលគឺ ប៉ែន ចំរ៉ុង មិនបានស្រឡាញ់ ដាលីស ដោយស្មោះនោះទេ៕








 
Copyright © 2014 Kickac. Designed by OddThemes