ពេលសត្វល្អិតខាំ អ្នកអាចវៃ បាញ់ ឬនៅឱ្យឆ្ងាយពីពួកវា។ ប៉ុន្តែទារករបស់អ្នកត្រូវការឱ្យអ្នកជួយការពារគេពីសត្វល្អិតទិច ឬខាំ។
ទារកអាយុក្រោម ២ខែ__អ្នកមិនអាចប្រើឡេ ឬបាញ់ថ្នាំបានឡើយ វិធីដ៏ប្រសើរបំផុតត្រូវឱ្យទារកអ្នកនៅឱ្យឆ្ងាយពីកន្លែងនោះ។
នៅក្នុងផ្ទះ__ប្រភេទសត្វល្អិត ជាពិសេសមូស សកម្មជាងគេបំផុត។ ត្រូវឱ្យកូនរបស់អ្នកនៅក្នុងផ្ទះ ដើម្បីការពារពីសត្វល្អិតខាំ។
សុវត្ថិភាពផ្ទះរបស់អ្នក__ត្រូវប្រាកដថា បង្អួច និងទ្វាររបស់អ្នកមានកញ្ចក់ ដើម្បីការពារពីការហើរ ឬវារចូលរបស់សត្វល្អិតមកខាងក្នុងផ្ទះ។
ស្លៀកខោអាវឱ្យកូន__ស្លៀកខោអាវឱ្យកូនអ្នក ដូច្នេះសត្វល្អិតមិនអាចខាំបាន។
- ស្លៀកខោ និងពាក់អាវដៃវែងរលុងៗ
- ស្រោមជើង
- មួក
កន្លែងងងឹត ដើមផ្កា ជាតំបន់ទាក់ទាញសត្វល្អិត។
ពាក់អាវសំណាញ់__ពាក់អាវសំណាញ់ឱ្យកូន ពេលនាំគេចេញទៅក្រៅ។
សម្ងួតទឹក__សម្លឹងមើលកន្លែងដែលទន់ ហើយសើមជុំវិញផ្ទះរបស់អ្នកដូចជា៖
- ផើងផ្កា
- អាងហែលទឹក
កម្ចាត់ទឹកដក់ក្នុងសំបកកង់។ ឧស្សាហ៍ផ្លាស់ប្តូរចានទឹករបស់សត្វចិញ្ចឹមឱ្យបានទៀងទាត់។
កម្ចាត់ក្លិនក្រអូប__សត្វល្អិតជាច្រើនចូលចិត្តក្លិនទឹកអប់ ស្ព្រាយបាញ់សក់ និងក្លិនក្រអូបរបស់សាប៊ូ។ ប្រើផលិតផលគ្មានក្លិនលើខ្លួនទារក(និងខ្លួនអ្នកផងដែរ ពេលនៅជាមួយកូន)។
ចៀសវាងកន្លែងសម្បូរសត្វល្អិត__សួនច្បារ ធុងសំរាម ស្លឹកឈើងាប់ៗ និងគុម្ពោតព្រៃ ជាកន្លែងសត្វល្អិតសម្ងំនៅ។
ទារកលើអាយុ ២ខែ__ពេលកូនអ្នកកាន់តែធំឡើងបន្តិច អ្នកអាចបាញ់ថ្នាំសម្លាប់សត្វល្អិត និងប្រើឡេលាបលើស្បែកគេ ដើម្បីការពារពីសត្វល្អិត។ បាញ់ថ្នាំសម្លាប់សត្វល្អិត ជាវិធីដ៏ប្រសើរបំផុត ការពារកូនអ្នកពីមូសខាំ បើប្រើវាឱ្យបានត្រឹមត្រូវ។
ការប្រើថ្នាំសម្លាប់សត្វល្អិត__មិនថាអ្នកប្រើថ្នាំបាញ់ ទឹក ក្រែម ប្រើចំពោះទារក អ្នកត្រូវ៖
- អានការណែនាំនៅលើកញ្ចប់
- សាកល្បងលើដៃអ្នកដំបូងសិន រួចលាបលើស្បែករបស់ទារក
- ប្រើវាក្នុងបរិមាណល្មម
- កុំលាបលើដៃក្មេង ឬក្បែរមាត់ និងភ្នែក
- ចៀសវាងប្រើលើស្បែកមុត រលាត់ ឬកន្ទួលរមាស់។
លាងសម្អាតដៃ ពេលអ្នកធ្វើរួច៕